Sunday, June 7, 2015

នាយករដ្ឋមន្ត្រី​កម្ពុជា​ផ្ញើ​សារ​រំលែក​ទុក្ខ​ពលរដ្ឋ​ចិន​ដែល​គ្រោះថ្នាក់​លិច​នាវា


ក្នុង ​កំណត់​ទូត​ផ្ញើ​ទៅកាន់​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិនលោក លី ខឺឈាង ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​នូវ​អារម្មណ៍​ក្រៀមក្រំ ចំពោះ​ឧប្បត្តិហេតុ​លិច​នាវា​នៅ​ចិន ដែល​ផ្ទុក​អ្នកដំណើរ​ជាង ៤៥០នាក់ នៅ​ទន្លេ​យ៉ាង​ហ្សេ ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន កាលពី​ថ្ងៃទី ១ មិថុនា​កន្លងទៅ។

ក្នុង​សារ​រំលែក​ទុក្ខ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី៥ មិថុនា ឆ្នាំ២០១៥ បានសរសេរថា« តាងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា និង​ក្នុងនាម​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សម្តែង​នូវ​សមានចិត្ត​យ៉ាង​ជ្រាលជ្រៅ និង​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​ឯកឧត្តម និង​ប្រជាជន​ចិន ជាពិសេស​សមាជិកគ្រួសា​រ​ជនរងគ្រោះ​ចំពោះ​ការបាត់បង់​ដ៏​សោកសង្រេង និង​សេចក្តី​ឈឺចាប់​ដ៏​ធំធេង​ដែល​បង្កឡើង​ពី​គ្រោះថ្នាក់​នេះ (លិច​នាវា)។

គួររម្លឹកថា រហូតមកដល់​ថ្ងៃនេះ មាន​មនុស្ស​រាប់រយ​នាក់​ហើយ ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​លិច​នាវា​នេះ ខណៈដែល​អាជ្ញាធរ​កំពុង​មមាញឹក​ក្នុងការ​ជួយសង្គ្រោះ​ជនរងគ្រោះ​ជា​ បន្តបន្ទាប់៕


 ប្រភព ThmeyThmey

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!