Thursday, June 25, 2015

ត្រៀមខ្លួនចូលរួមព្រឹត្តការណ៍ បាខែម ខេត្តតាកែវ!



ក្រុមហ៊ុន សែលកាត សហការជាមួយ បាខែមកម្ពុជា រៀបចំព្រឹត្តិការណ៍ស្តីអំពីការណែនាំអំពីគំនិតច្នៃ​ប្រឌិតថ្មីៗ ការកម្សាន្តនិងចំណេះដឹងផ្នែកបច្ចេកវិទ្យា និងមជ្ឈមណ្ឌលបង្កើតគំនិតច្នៃប្រឌិត។​ ចំពោះអ្នកស្រឡាញ់ផ្នែកបច្ចេកវិទ្យា និងព័ត៌មានវិទ្យា ប្រាកដជាត្រៀមខ្លួនចូលរួម​ជាស្រេចពីព្រោះ​ក្រុមហ៊ុន សែលកាត និងបាខែមកម្ពុជា កំពុងសហការគ្នាម្តងទៀតដើម្បីរៀបចំព្រឹត្តិការណ៍ បាខែមខេត្តតាកែវ ដោយសូមធ្វើការអញ្ជើញសាធារណជនគ្រប់រូបចូលរួម។​
ព្រឹត្តិការណ៍ បាខែមខេត្តតាកែវ នេះរៀបចំឡើងបន្ទាប់ពីទទួលបានការស្វាគមន៍ និង​ទទួល​​ស្គាល់​តាមរយៈព្រឹត្តិការណ៍កន្លងមក កាលពីខែឧសភា នៅខេត្តបាត់ដំបង និង​ខេត្ត​រតន​គីរី ​និងខេត្តកំពត កាលពីដើមឆ្នាំ 2015 ដោយត្រូវបានចូលរួមដោយវត្តមានអ្នកឯកទេសផ្នែកព័ត៌មានវិទ្យា អ្នកបង្កើត​គំនិត​ច្នៃប្រឌិតថ្មី ម្ចាស់អាជីវកម្ម អង្គការ និងសិស្សនិស្សិតដ៏ច្រើនកុះករ។​ ដូចទៅនឹងព្រឹត្តិការណ៍ដែលបានរៀបចំកន្លងមក បាខែមខេត្តតាកែវ មានបំណងបង្កើតទម្រង់​ បច្ចេកវិទ្យាថ្មីមួយ​ទៀតសម្រាប់សិស្សនិស្សិត និងអ្នកស្រឡាញ់បច្ចេកវិទ្យា ដោយត្រូវបានជំរុញ​លើក​ទឹកចិត្ត និងឱកាសក្នុងការផ្លាស់ប្តូរយោបល់ជាមួយអ្នកដែលមានគម្រោង និងគំនិតបង្កើតថ្មីដូចគ្នា។ សម្រាប់ការបង្កើត​ឡើង​រយៈពេល 2ឆ្នាំរបស់ បាខែម កម្មវិធីបានផ្តោត និងចែករំលែកបទពិសោធ​ពីបុគ្គលជោគជ័យ និងស្ថាប័ននានាក្នុងកិច្ចខិតខំប្រឹងប្រែង​ដើម្បី​ប្រកួត​ ប្រជែងក៏ដូចជាការបង្កើន​គុណភាព​​​ផ្នែក​​បច្ចេកវិទ្យាក្នុងប្រទេស។​
ព្រឹត្តិការណ៍នេះនឹងផ្តល់ជូននូវភាពសប្បាយរីករាយ ការអប់រំ និងព័ត៌មាន ដែលនឹងរៀបចំឡើងនៅថ្ងៃទី 27-28 ខែមិថុនា ចាប់ពីម៉ោង 7.30ព្រឹក ដល់ 5ល្ងាច នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្រៀនខេត្តតាកែវ។ ព្រឹត្តិការណ៍ បាខែមខេត្តតាកែវ នឹងមានវត្តមានចូលរួមដោយក្រុម Khmer Unicode Designers, Google Business Group Phnom Penh, Instedd iLad, Open & Development Cambodia, Korea HRD Centre, Aid At Action និងស្ថាប័នជាច្រើនទៀត។
យោងតាមសម្តីរបស់លោក ប៊ី ចន្ទត្រា អ្នកប្រឹក្សាបាខែមកម្ពុជា បានឱ្យដឹងថា "ព្រឹត្តិការណ៍ បាខែមខេត្តតាកែវ មានគោលបំណងណែនាំបច្ចេកវិទ្យាឈានមុខគេ និងធ្វើឱ្យផ្នែកព័ត៌មានវិទ្យាក្លាយ​ ជាផ្នែកដ៏មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាទាំងមូល។ យើងមានមោទនភាពណាស់​ដែល​ក្រុមហ៊ុន សែលកាត ក្លាយជាដៃគូឧបត្ថម្ភជាថ្មីម្តងទៀត ក្នុងការចូលរួមជា​មួយពួកយើងក្នុងការបង្កើត​ ការយល់ដឹងអំពីគំនិតច្នៃប្រឌិតថ្មី និងផ្តល់ជាកន្លែងដើម្បីជាប្រយោជន៍​សម្រាប់ជំរុញទឹកចិត្ត​ដល់អនាគត​អ្នក​ បង្កើត​គំនិតច្នៃ​ប្រឌិតថ្មី" ។
លោកក៏បានបន្ថែមទៀតថា គ្រប់អ្នកចូលរួមទាំងអស់ មិនគ្រាន់តែទទួលបានឱកាសដើម្បី​យល់ដឹងកាន់​តែ​​ច្បាស់​អំពី​ ផ្នែកព័ត៌មានវិទ្យា និងការងារដែលទាក់ទងទៅនឹងផ្នែកនោះទេ ប៉ុន្តែវាជាក៏ឱកាស​ក្នុង​ការ​ផ្លាស់ប្តូរគំនិតយោបល់ នឹងអនុញ្ញាតឱ្យអ្នកធ្វើការស្រាវជ្រាវបន្ថែមនូវគន្លឹះ និងកម្មវិធីចុងក្រោយបង្អស់ ក៏ដូចជា​បង្កើត​ទំនាក់​ទំនងថ្មី និងការរួមបញ្ចូលគំនិតគ្នាផងដែរ។​ លោក Laszlo Barta​ ប្រធានផ្នែកពាណិជ្ជកម្មសែលកាត​ បានមានប្រសាសន៍ថា ក្រុមហ៊ុន​ពិតជា​មានក្តីសប្បាយរីករាយយ៉ាងខ្លំាង និងពិតជាកិត្តិយសរបស់ សែលកាត ដែលបានក្លាយ​ជាដៃគូថ្មីម្តងទៀតរបស់ បាខែម​កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ បាខែមខេត្តតាកែវ​ នេះ។​
លោកក៏បានបន្តទៀតថា សែលកាត បានក្លាយជាអ្នកឧបត្ថម្ភដ៏មុតមាំរបស់ បាខែមកម្ពុជា ក្នុង​រយៈ​ពេល 3ឆ្នាំជាប់គ្នាកន្លងមក ហើយយើងនៅតែជឿជាក់ថាគំនិតផ្តួចផ្តើមនេះគឺ​ជាទម្រង់បច្ចេកវិទ្យាថ្មីដ៏​ល្អ​ បំផុ​ត​​ដើម្បី​ចែក​រំលែក និងធ្វើឱ្យ​ពិភពព័ត៌មានវិទ្យាដ៏អស្ចារ្យនេះ​កាន់តែ​ប្រសើរឡើងមួយកម្រិត​ទៀត។ ​ សែលកាត ជឿថាការផ្តល់​ជូន​ដល់យុវវ័យនូវការយល់ដឹង រួមផ្សំជាមួយចំណេះដឹង និង​ឧបករណ៍ផ្សេងៗដើម្បីបង្កើតគំនិតច្នៃប្រឌិតថ្មី គឺពិតជាមានសារៈសំខាន់សម្រាប់​ដំណើរការអភិ​វឌ្ឍន៍ផ្នែក​នេះ។​ ដើម្បីចុះឈ្មោះចូលរួមព្រឹត្តិការណ៍ បាខែមខេត្តតាកែវ ឬសាកសួរព័ត៌មានបន្ថែមអំពី បាខែមកម្ពុជា សូមចូលទៅកាន់ www.2015.barcampcambodia.org

 ប្រភព Por Pok

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!