
Tweak គឺជាតម្រូវការចាំបាច់ សម្រាប់កែសម្រួលមុខងារ Shortcut ផ្សេងៗនៅលើ Device របស់លោកអ្នកអោយមានភាពងាយស្រួលក្នុងការ ប្រើប្រាស់ជាងមុន។
ជាក់ស្តែងសូមប្រិយមិត្ត ក្រឡែកមកមើល Tweak light bright iOS 7 & 8 វិញម្តងវាអាចកែសម្រួល Shortcut តម្លើង និង បន្ថយពន្លឺនៅលើ Device របស់លោកអ្នក ដោយគ្រាន់តែចុច ប៊ូតុង Home អោយជាប់ ហើយប្រើប្រាស់ ប៊ូតុង តម្លើង និង បន្ថយសម្លេង ដើម្បីគ្រប់គ្រងវា ឬ ប្រិយមិត្តអាចធ្វើការ បិទ ពន្លឺទាំងអស់បានភ្លាមៗ ក៏បាន ដោយគ្រាន់តែចុច ប៊ូតុង Home អោយជាប់ និង ប្រើប្រាស់ ប៊ូតុង Silent មកជាមួយផងដែរ។ Tweak នេះវាអាចដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS 7 ដល់ iOS 8.4 ដែលធ្វើការ Jailbreak រួចរាល់បានយ៉ាងរលូន ដែលវាដាក់ទាញយកដោយ ឥតគិតថ្លៃ នៅលើ Biteyourapple ត្រូវបាន Crack រួចរាល់។
សូមទស្សនាវីដេអូខាងក្រោម៖
ក្រោយពីបានទស្សនាវីដេអូខាងលើរបស់ Tweak នេះរួចរាល់ ខេមបូមានចំណាប់អារម្មណ៍ទៅលើការ បិទពន្លឺម្តង ទាំងអស់ដោយគ្រាន់តែចុច ប៊ូតុង Home បូកជាមួយនឹង ប៊ូតុង Silent ប៉ុណ្ណោះ វាពិតជាមានភាពងាយស្រួលក្នុងការ ប្រើប្រាស់ ប្រសិនបើប្រិយមិត្តចង់សាកល្បងតម្លើង Tweak នេះសូមធ្វើតាមការណែនាំរបស់ ខេមបូខាងក្រោមជាការស្រេច៖
តម្រូវការ
- All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 7 ដល់ iOS 8.4
- Device របស់លោកអ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជាស្រេច
- សូមចូលទៅកាន់ កម្មវិធី Cydia រួចធ្វើការ Add Source http://repo.biteyourapple.net
- ប្រសិនបើលោកអ្នក មាន Source នេះរួចរាល់គ្រាន់តែធ្វើការ Refresh ជាការស្រេច
- ក្រោយពីធ្វើការ Add Source ឬ Refresh Device របស់លោកអ្នក រួចរាល់ សូមធ្វើការ ស្វែងរក Light Bright iOS 7 & 8 ហើយធ្វើការតម្លើង និង Respring Device របស់លោកអ្នក
- ដើម្បីអោយ Device របស់លោកអ្នក ដំណើរការកាន់តែរលូនសូមធ្វើការ Reboot (បិទ/បើក) Device របស់លោកអ្នកសារជាថ្មី
- Tweak នេះមិនចាំបាច់ ធ្វើការ កែសម្រួលមុខងារអ្វីឡើយ
ប្រភព Cambo-Report
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.