ចំពោះបងប្អូនប្រិយមិត្ត ទាំងអស់ដែល និយមប្រើប្រាស់ គណនី Gmail តើបងប្អូន ដឹងដែរឬទេ ថាតើត្រូវធ្វើដូចម្តេច ដើម្បីអោយ Gmail របស់យើង ឆ្លើយតប ដោយស្វ័យប្រវត្តិ នៅពេលដែលគេផ្ញើ អ៊ីម៉ែលមកយើងម្តងៗ? នេះមិនមែនជា បញ្ហាធ្ងន់ធ្ងរនោះទេ គ្រាន់តែអនុវត្ត ប៉ុន្មានជំហ៊ាន តាមខេមបូរីផតទៅ លោកអ្នកនឹងទទួលបាន Gmail មួយ ដែលមានសមត្ថភាព ឆ្លើយតប ដោយស្វ័យប្រវត្តិ។

ជំហ៊ានដំបូង សូមបងប្អូនចូលទៅកាន់ Setting ដូចរូប

បន្ទាប់ពីចុចលើ Setting រួចហើយ លោកអ្នកត្រូវ Scroll ចុះក្រោម រួចស្វែងរកពាក្យថា Vocation responder ។ សូមធីកយក Vacation responder on រួចបំពេញត្រង់ Subject និង Message តាមចិត្តដែលអ្នកចង់។ ជាចុងក្រោយ សូមចុច Save Changes ជាការស្រេច។

ដូច្នេះ ចាប់ពីពេលនេះតទៅ រាល់អ៊ីម៉ែលដែលផ្ញើ មកអ៊ីម៉ែលរបស់អ្នក វានឹងធ្វើការ ឆ្លើយតបដោយស្វ័យប្រវត្តិ ដោយដាក់ Subject ថា Auto Reply និងសារអេឡិចត្រូនិច ដូចក្នុងប្រអប់ខាងលើ។
ប្រភព Cambo-Report
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.