
Tweak Androidlock XT គឺជា Tweak មួយដែលពេញ និយមតាំង ពីជំនាន់ iOS 6 អាចធ្វើការ Jailbreak បានមកម្ល៉េះ ថ្មីៗនេះ Tweak នេះបានចេញ កំណែទម្រង់ថ្មី សម្រាប់អោយ ដំណើរការ លើប្រព័ន្ធប្រតិបត្តិ ការ iOS 8.3 និង iOS 8.4 ទើបខេមបូ លើកយកមក ជម្រាបជូន ប្រិយមិត្ត។
Tweak Androidlock XT វាអាចអោយលោកអ្នកធ្វើការ កែប្រែពី ការដោះសោរ បែបលេខសំងាត់ ឬ Touch ID មកកាន់ការ ដោះសោរបែប Pattern វិញម្តងដោយ គ្រាន់តែ អូសម្រាមដៃ តាមអ្វី ដែលលោកអ្នកបានកំណត់ ជាការស្រេច ជាទូទៅ មុខងារ នេះសម្រាប់ស្មាតហ្វូន និង Device ផ្សេងៗ ទៀតដែលដំណើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ Android មានបំពាក់មក រួចជាស្រេច ហើយ ប្រិយមិត្ត ជាច្រើន ក៏ប្រហែលជា ពេញចិត្ត នឹងមុខងារ មួយនេះ ផងដែរ វាអាច ធ្វើអោយ Device របស់លោកអ្នក មានសុវត្ថិភាព ជាងមុន ហើយ អាចដោះសោរ បានយ៉ាង រហ័សទៀតផង។ Tweak នេះបានចេញ កំណែទម្រង់ មកកាន់ ជំនាន់ 3.6 ហើយវាអាច ដំណើរការ លើសឹងតែគ្រប់ ប្រព័ន្ធប្រតិបត្តិ ការដែលអាច ធ្វើការ Jailbreak បាន។ តោះសាកល្បង តម្លើង Tweak នេះឥឡូវនេះ៖
តម្រូវការ
- All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 7 ឡើងទៅ
- Device របស់លោកអ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជាស្រេច
- សូមចូលទៅកាន់ Cydia រួចធ្វើការ Add Source http://repo.biteyourapple.net
- ប្រសិនបើលោកអ្នកមាន Source នេះរួចរាល់ហើយគ្រាន់តែធ្វើការ Refresh ជាការស្រេច
- ក្រោយពីធ្វើការ Add Source និង Refresh រួចរាល់សូមធ្វើការ ស្វែងរក AndroidLock XT ហើយធ្វើការតម្លើង និង Respring ជាការស្រេច
- ដើម្បីអោយ Device របស់លោកអ្នកដំណើរការកាន់តែរលូនសូមធ្វើការ Reboot (បិទ/បើក) Device របស់លោក អ្នកឡើងវិញ
- ក្រោយពីតម្លើងរួចរាល់ លោកអ្នកអាចចូលទៅធ្វើការ កែសម្រួល និង កំណត់ Tweak នេះតាមរយៈ Settings > AndroidLock XT
- ប្រសិនបើលោកអ្នកមាន Passcode វានឹងធ្វើការបិទមុខងារនេះដោយស្វ័យប្រវត្តិ។
ប្រភព Cambo-Report
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.