
ខេមបូធ្លាប់បានធ្វើការបង្ហាញអំពី កម្មវិធីទីផ្សារផ្សេងៗ សម្រាប់ទាញយក កម្មវិធី និង ហ្គេមដោយឥតគិតថ្លៃជាច្រើនរួចមកហើយ សម្រាប់ថ្ងៃនេះវិញ ខេមបូនឹងធ្វើការបង្ហាញ កម្មវិធីមួយដែលមានឈ្មោះថា Tongbu ជាកម្មវិធីទីផ្សាររបស់ចិន ដែលមានយូរណាស់មកហើយ ហើយវាក៏មាន ប្រិយមិត្តជាច្រើនកំពុងតែប្រើប្រាស់វាផងដែរ។
ទីផ្សារមួយនេះវាអាចធ្វើការ តម្លើងបានទាំង Device ដែលមិនទាន់បានធ្វើការ Jailbreak និង Jailbreak រួចរាល់ ហើយទីផ្សារមួយនេះវាពោរពេញទៅដោយហ្គេមនិងកម្មវិធីល្បីៗដែលដាក់លក់ នៅលើ App Store ជាច្រើនសម្រាប់ទាញយកនៅលើកម្មវិធីមួយនេះ ដោយឥតគិតថ្លៃ ប្រិយមិត្តអាចធ្វើការ តម្លើង កម្មវិធីនេះរយៈ វេបសាយវាផ្ទាល់តែម្តង។ សម្រាប់ប្រិយមិត្តដែលមាន បំណងចង់ធ្វើការ តម្លើង ទីផ្សារកម្មវិធីមួយនេះ សូមធ្វើតាមលំនាំខាងក្រោម៖
តម្រូវការ
- All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 7 ដល់ iOS 8.4
- Device របស់លោកអ្នកដែលមិនទាន់បាន Jailbreak និង Jailbreak រួចរាល់
- សូមបើក តំណរនេះ តាមរយៈ Safari

សម្រាប់ប្រិយមិត្តដែលមិនទាន់ Jailbreak សូមជ្រើសយកខាងលើ សម្រាប់ប្រិយមិត្តដែល Jailbreak រួចរាល់សូមជ្រើសយកខាងក្រោម។ ហើយចុចពាក្យ Install ជាការស្រេច
- សម្រាប់ប្រិយមិត្តដែល Jailbreak រួចរាល់និង បានតម្លើងវារួចរាល់នៅលើ Home Screen សូមបើកវា ហើយជ្រើសយក Trust បន្ទាប់មក វានឹងចូលទៅកាន់ Cydia ដោយស្វ័យប្រវត្តិទាញយកកម្មវិធីនេះ ថ្មីមួយទៀត
- ក្រោយពីទាញយករួចរាល់ សូមចុចពាក្យ Reboot (បិទបើក) Device របស់លោកអ្នក
ប្រភព Cambo-Report
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.