មជ្ឈមណ្ឌលទិន្នន័យរបស់ Facebook ថ្មីនេះ មានទីតាំង ស្ថិតនៅទីក្រុង Fort worth ដែលជា ទីក្រុងធំលំដាប់ទី 17 នៅអាមេរិក ហើយ ចំពោះហេដ្ឋារចនា សម្ព័ន្ធសាងសង់វិញ មានលក្ខណៈស្តង់ដាតែម្តង ដោយវាត្រូវបានគេចាត់ ទុកថា ជាមជ្ឈមណ្ឌលទិន្នន័យទីប្រាំហើយ របស់ហ្វេសប៊ុក។

ជាមួយគ្នានេះដែរ ហ្វេសប៊ុកនឹងជួល បុគ្គលិកធ្វើការ ពេញម៉ោងចំនួន 40 នាក់ សម្រាប់ប្រចាំការនៅកន្លែង ដើម្បីអោយសេវាកម្ម របស់ហ្វេសប៊ុក នៅទូទាំងពិភពលោក មានលក្ខណៈកាន់តែប្រសើរ ព្រោះមកដល់ សព្វថ្ងៃនេះ មានអ្នកប្រើប្រាស់ 1.4 ពាន់លាននាក់ បានប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក ប្រចាំខែ។
សម្រាប់ពេល បច្ចុប្បន្ន និង ពេលអនាគត ហ្វេសប៊ុកនឹងទទួលបាន មនុស្សកាន់តែ ច្រើន ដែលប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុក ដោយមាន ទាំងអ្នកប្រើប្រាស់ លើកុំព្យូទ័រ លើស្មាតហ្វូន ក៏ដូចជា ថេប្លេតផងដែរ ដែលទាំងអស់នេះហើយ ធ្វើអោយហ្វេសប៊ុក ចេះតែខិតខំ បង្កើតនូវ Data Center បន្ថែម។

ប្រភព Cambo-Report
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.