Wednesday, July 8, 2015

Looney Tunes Dash ហ្គេម​រត់​បែប​គំនូរ​ជីវចល ចេញ​ហើយ​តើ ចង់​ដឹង​វា សប្បាយ​លេង​យ៉ាង​ណា ដោនឡូដ ទាំង​អស់គ្នា!

1

Looney Tunes Dash ជាប្រភេទហ្គេម រត់បែបគំនូរជីវចល រត់យ៉ាងណា អោយដល់ ទីប្រកួត ដើម្បីចៀសអោយ ផុតពីការដេញ តាមរបស់ដៃគូ ទើបអាចឆ្លង ផុតមួយ ដំណាក់ នៃហ្គេម។ នៅក្នុងហ្គេម ត្រូវធ្វើការបញ្ជា តួអង្គទន្សាយ ដែលអ្នក តែងតែ ធ្លាប់បានមើល រឿងនេះ តាំងពីកុមារ រត់គេចពីការ ប្រមាញ់ របស់ដៃគូ ប្រៀបបីដូចជា អ្នកកំពុងតែ បន្តសាច់រឿង មួយនេះអញ្ចឹង។
ហ្គេមនេះ លេងយូរៗ ទៅក៏មានការស៊ី របស់របរ ជាច្រើន ដូចជា ប្រដាប់ ស្រូបកាក់ ការប្រែក្រឡា ជាសត្វ និង ការហោះ លើអាកាស -ល- ធ្វើអោយការ លេងកាន់តែ មានភាពសប្បាយរីករាយ អ្វីដែលពិសេស ក្នុងហ្គេម នៅពេល កំពុងតែ រត់ក៏មាន ពពួក សត្វជាច្រើន ដូចជា ទា ឆ្មារ ឆ្កែ ជាដើម មកអម ដំណើរ មើលទៅដូចជា កំពុងតែសំដែង រឿងតុក្កតា។

2
3

ចំនែករបៀប ក្នុងការលេង ហ្គេមនេះវិញ គឺមានមិនខុស គ្នាពីហ្គេម ដទៃឡើយ ដោយគ្រាន់តែ យកដៃអូស នៅលើអេក្រង់ ជាការស្រេច ឧទាហរណ៍ បើអូសខាងឆ្វេង សំរាប់ទៅឆ្វេង, អូសខាងស្តាំ ដើម្បីបញ្ជា តួអង្គទៅស្តាំ, អូសលើឡើង លោត ឡើងលើ និង អូស ចុះក្រោម ធ្វើការឈូយប្រអប់ ឈើជាដើម។

បើចង់ជ្រាប ច្បាស់ទស្សនា វីដេអូខាងក្រោម៖
មិត្តអ្នកអាន អាចសាកល្បងទាញយកហ្គេមនេះបានដោយសេរី និងឥត គិតថ្លៃ សំរាប់ប្រព័ន្ ធប្រតិបត្តិ ការណ៍ Android និង iOS ដែលមាន ទំហំមិន ធំជាង 96.3 MBនោះទេ។
សំរាប់ iOS
  • All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 6 ឡើងទៅ
  • Device មិនចាំបាច់ Jailbreak ក៏អាចលេងបានដែរ
  • ចុចទីនេះ ដើម្បីទាញយក
សំរាប់ Android
  • All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android 4.0.3 ឡើងទៅ
  • Device ដែលមិនទាន់ root ក៏អាចលេងបានដែរ
  • ចុចទីនេះ ដើម្បីទាញយក
ជាចុងក្រោយ ខេមបូជឿជាក់ ថាហ្គេមនេះ នឹងធ្វើអោយអារម្មណ៍ របស់ប្រិយមិត្ត មានភាព សប្បាយចិត្ត និង មិនជិនណាយ ព្រោះ វាមាន ឈុតឆាក ថ្មីៗជាច្រើន អ្វីគួអោយ ចាប់អារម្មណ៍ សំរាប់ហ្គេម លេងកាន់តែយូរ កាន់តែ ជក់ចិត្ត និង មានការ ផ្លាស់ប្តូរ តួអង្គផ្សេងច្រើន។ ហើយ ក្រុមការងារ យើង នឹងបន្ត ការខិតខំ ស្វែងរក អ្វីផ្សេងៗមក ចែករំលែក ដល់មិត្ត អ្នកអាន នៅពេល ក្រោយទៀត។

 ប្រភព Cambo-Report

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!