Sunday, June 7, 2015

ជន​ជាតិ​បរទេស​ម្នាក់​​ដេក​ស្លាប់​​ក្នុង​ផ្ទះសំណាក់ SUOMI BAR សង្ស័យ​ថា​ជា​ករណី​ឃាតកម្ម​


រាជធានី​ភ្នំពេញ៖ សមត្ថកិច្ច​ខណ្ឌ​ដូនពេញ បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៧ ខែ​មិថុនា ឆ្នាំ​២០១៥​​នេះ​ ថា​ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង​នៅ​ផ្ទះ​លេខ​១៤២ ផ្លូវ​លេខ​វ១៧២ ​ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ បន្ទាប់​ពី​មាន​ក្លិន​ស្អុយ​ចេញ​ពី​ទី​នោះ ព្រោះ​តែ​មាន​មនុស្ស​ស្លាប់​ ប៉ុន្តែ​ការ​ស្លាប់​នោះ​ហាក់​មាន​អាថ៌កំបាំង បន្ទាប់​ពី​មាន​ការ​​សោ​ចាក់​ពី​ខាង​ក្រៅ​បន្ទប់​ ដែល​ជនរងគ្រោះ​ស្នាក់​នៅ។
សមត្ថកិច្ច ​ដដែល​បាន​បន្ត​ថា​ បន្ទាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​នៅ​កន្លែង​កើតហេតុ គេ​សង្កេត​ឃើញ​ថា របង​ផ្ទះ​នោះ​មាន​ចាក់​សោ​ពី​ខាង​ក្រៅ។

ហើយ​ក្រោយ ​ពី​គណៈកម្មការ​ចម្រុះ​ចុះ​ពិនិត្យ​និង​កាត់​សោ​ហើយ​នោះ អាជ្ញាធរ​បាន​បញ្ជាក់​ថា ​មាន​ជនជាតិ​បរទេស​ម្នាក់ បាន​ដេក​ស្លាប់​​នៅ​ក្នុង​នោះ ដោយ​មាន​ឈ្មោះ Jokinem Timo Hannu Ilmari ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ Finland កាន់ Passportលេខ PV0907008។
បើ ​តាម​ប្រភព​ខាង​លើ​​បាន​បញ្ជាក់​ថា ជន​រងគ្រោះ​បាន​ជួល​ផ្ទះ​ពី​ឈ្មោះ គីម ហួយ KIM HOUYភេទ​ស្រី អាយុ​៣៧​ឆ្នាំ ស្នាក់នៅ​ផ្ទះ​លេខ​៧៣Eoផ្លូវ​១៧២ ភូមិ​៦ សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ មួយ​រយៈ​ បន្ទាប់​មក​ក៍​ភ្ញាក់ផ្អើល​ដេក​ស្លាប់​តែម្ដង​ទៅ​។

ប៉ូលិស ​មូលដ្ឋាន​និយាយ​ថា​ ករណី​នេះ​សមត្ថកិច្ច​កំពុង​ធ្វើ​កោសល្យវិច័យ​ ប៉ុន្តែ​បើ​តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង សង្ស័យ​អាច​ជា​អំពើ​ឃាតកម្ម​ ពី​ព្រោះ​ផ្ទះ​ជន​រងគ្រោះ​ស្នាក់នៅ​មាន​ចាក់​សោ​ពី​ខាង​ក្រៅ​​៕


ប្រភព Kqube

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!