ខេត្តកំពង់ចាម៖ កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៥នេះ សមត្ថកិច្ចស្រុកព្រៃឈរធ្វើការចាប់ខ្លួន លោកតាវ័យ៧៧ឆ្នាំម្នាក់ ពីបទចាប់រំលោភចៅស្រីបង្កើតខ្លួនឯង អាយុ១៦ឆ្នាំ រហូតដល់មានផ្ទៃពោះ០៦សប្ដាហ៍ ទើបបែកការណ៍ដឹងដល់ឪពុកម្ដាយក្មេងស្រីរងគ្រោះ មកប្ដឹងសមត្ថកិច្ចឲ្យអន្តរាគមន៍ចាត់ការតាមផ្លូវច្បាប់។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹង លោកតាវ័យចំណាស់សុខចិត្តមិនកាន់សិល្ប ហើយនៅល្មោភកាមរូបនេះ មានឈ្មោះ ឡឹម ហម អាយុ៧៧ឆ្នាំ រស់នៅក្នុងភូមិទន្លេស ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវបានប៉ូលិសចាប់ខ្លួន ពីបទចាប់រំលោភចៅស្រីបង្កើតខ្លួនឯងអាយុត្រឹម១៦ឆ្នាំ បានសម្រេច៦ដង រហូតដល់ចៅស្រីរងគ្រោះមានផ្ទៃពោះ០៦សប្ដាហ៍ ទើបបែកការណ៍។
ប្រភព ដដែលបានឲ្យដឹងទៀតថា ក្មេងស្រីរងគ្រោះខាងលើ បានរស់នៅជាមួយជីតារូបនេះ តាំងពីនៅតូចមកម្ល៉េះ ប៉ុន្តែរហូតមកដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥ ទើបឪពុកនាងដឹងក៏នាំកូនស្រីទៅមន្ទីរពេទ្យពិនិត្យបានបញ្ជាក់ថា នាងមានផ្ទៃពោះ០៦សប្ដាហ៍ទៅហើយ។
បច្ចុប្បន្ន លោកតាវ័យចំណាស់ចាប់រំលោភចៅស្រីបង្កើតខ្លួនឯងរូបនេះ ត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុក ព្រៃឈរ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕
ប្រភព Kqube
ប្រភព Kqube
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.