Sunday, June 7, 2015

ហេតុអ្វី​បទចម្រៀង​ដែល​អប់រំ​ឲ្យ​ចៀស​ឆ្ងាយ​គ្រឿងញៀន​មាន​ប្រជាប្រិយភាព​ខ្លាំង?

 
khem

ក្រសួង​អប់រំ​ យុវជន​និង​កីឡា​ដែល​សហការ​ធ្វើ​ការ​អង្កេត​រួម​​ជាមួយ​អង្គការ​ខាណា​ ធ្លាប់​បាន​រក​ឃើញ​ថា​ ​ក្រុម​យុវវ័យ​ជាក្រុម​ដែល​ប្រឈម​មុខ​ខ្ពស់​លើ​​អត្រា​ប្រើ​ប្រាស់​ថ្នាំ​ ញៀន។

ក្នុង​ចំណោម​អ្នក​ដែល​ធ្លាប់​បាន​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ប្រភេទ​ អំហ្វេតាមីន​ ជា​ប្រភេទ​ថ្នាំ​ញៀន​ដែល​គេ​និយម​ប្រើ​ជាង​គេ​ គឺ​យ៉ាមា យ៉ាបា ឬ​ម្សៅ​ដែល​មាន​ជាតិ​មេតំហ្វេតាមីន។

តើមាន​កត្តា​អ្វី​ខ្លះ​ជំរុញ​ឲ្យ​យុវវ័យ​ធ្លាក់​ក្នុង​ជ្រោះ​មរណៈ​នៃ​ការ​សេព​គ្រឿង​ញៀន​?

កត្តា​ជំរុញ​ដែល​នាំ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ក្នុង​ចំណោម​ យុវវ័យ​ ដែល​ប្រឈម​គ្រោះ​ថ្នាក់​ខ្ពស់​មាន​ពីរ​កត្តា​ គឺ​កត្តា​ជំរុញ​រយៈពេល​ខ្លី និង​វែង​។

១. កត្តា​ជំរុញ​ភ្លាមៗ​
ក. ដោយ​ខ្លួន​ឯង​

– ការ​ភ័ន្ត​ច្រឡំ​ចំពោះ​ប្រើ​ប្រាស់​គ្រឿង​ញៀន
– យុវវ័យ​យល់​ថា គ្រឿង​ស្រវឹង​អាច​ជួយ​បំបាត់​ភាព​ធុញ​ថប់
– យុវវ័យ​ស្មាន​មិន​ដល់​អំពី​ប្រសិទ្ធភាព​ថ្នាំ​ញៀន។​

ខ. មិត្ត​ភក្តិ

– មាន​មិត្ត​ភក្តិ​ដែល​សេព​គ្រឿង​ស្រវឹង និង​គ្រឿង​ញៀន​
– មាន​បណ្ដាញ​ដែល​ជា​អ្នក​អាច​រក​គ្រឿង​ស្រវឹង និង​ថ្នាំ​ញៀន​។

គ. និយាម​គ្រួសារ​ សហគមន៍ និង​សង្គម

– ការ​ប្រឡង​ធ្លាក់​
– ការ​ឈ្លោះ​ជាមួយ​សង្សារ​
– ការ​រក​គ្រឿង​ស្រ​វឹង​ងាយ​ស្រួល​
– ពិធី​សង្គម​ ឬ​ពិធី​ជប់​លៀង​
– ការ​មាន​ទុក្ខ​កង្វល់​។

២. កត្តា​ជំរុញ​រយៈពេល​យូរ​
ក. ដោយ​ខ្លួន​ឯង​

– មាន​ចិត្ត​ចង់​សាក​របស់​ថ្មី
– ស្ថាន​ភាព​ការងារ​ពិបាក​
– ខ្វះ​ខាត​ចំណេះ​ដឹង​អំពី​ផល​ប៉ះពាល់​ដ៏​គ្រោះ​ថ្នាក់​របស់​ថ្នាំ​ញៀន ឬ​គ្រឿង​ស្រវឹង​។

ខ. មិត្តភក្តិ​

– ការ​ទទួល​ស្គាល់​ និង​ការ​ទទួល​យក​របស់​សង្គម​
– បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ស្មោះ​ត្រង់​ និង​ជឿ​ជាក់​ជាមួយ​មិត្ត​ភក្តិ​
– ពិធី​សង្គម​។

គ. និយាម គ្រួសារ​ សហគមន៍ និង​សង្គម

– ការសិក្សា​នៅ​សាលា​បរាជ័យ​
– មើល​ទៅ​មាន​ភាព​ទាន់​សម័យ​
– រស់​នៅ​ក្បែរ​បរិយាកាស​សហគមន៍​ ដែល​មាន​សុរា និង​គ្រឿង​ញៀន​
– បរិយាកាស​គ្រួសារ ដែល​មិន​មាន​ស្ថិរភាព​
– ឪពុក​ម្តាយ មិន​មាន​ជំនាញ​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ទូន្មាន​កូន​ ដែល​កំពុង​ប្រព្រឹត្តិ​អំពើ​ដែល​ប្រកប​ដោយ​គ្រោះ​ថ្នាក់​
– ទម្លាប់​សេព​គ្រឿង​ស្រវឹង នៅ​ក្នុង​គ្រួសារ
– ធ្វើ​តាម​តារា​ល្បីៗ ឬ​ជន​ដែល​ល្បី​ល្បាញ។​​

លទ្ធ​ផល​នេះ បាន​មក​តាមរយៈ​ធ្វើ​ការ​សម្ភាសលើ​យុវវ័យ​ប្រ​មាណ​ជា​ជាង​១​ពាន់​នាក់​ នៅ​៨​រាជធានី និង​ខេត្ត​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។ របាយ​ការណ៍​នេះ​មាន​ឈ្មោះ​ថា “​ក្រុម​យុវវ័យ​ដែល​ប្រឈម​គ្រោះ​ថ្នាក់​ខ្ពស់»​៕​

 ប្រភព Sabay News

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!