Sunday, June 7, 2015

មើល​អ្នក​ទីក្រុង Dubai ​សុំ​គ្នា​រៀបការ​ រ៉ូមែនទិក​ប៉ុណ្ណា​ដែរ

Dubai គឺ​ជា​ទីក្រុង​អ្នក​មាន​​នៅ​ប្រទេស​អារ៉ាប់​រួម​​ដែល​នរណា​ៗ​ក៏​កោត​ ស្ញប់ស្ញែង​សម្រាប់​ជីវភាព​រស់នៅ​ដ៏​ស៊ីវិល័យ​​ពលរដ្ឋ​ដែល​​រស់​នៅ​ទី​នោះ​។ ​ចំពោះ​​បុរស​​អ្នក​មាន​រស់នៅ​ទីក្រុង​​​ Dubai​ តើ​ការ​សុំ​មិត្ត​ស្រី​រៀប​ការ​​ប្រើ​​វិធី​ឡូយ​បែប​ណា​?

FireShot Screen Capture #043 - 'Dubai Camaro Amazing Proposal - YouTube' - www_youtube_com_watch_v=IvIo08_NtA0


Laji Abraham ជា​កូន​អ្នក​មាន​ម្នាក់​ដែល​បាន​ស្រលាញ់​នារី​ម្នាក់​ឈ្មោះ Cinderella ។ ដោយ​មាន​បំណង​សុំ​សង្សារ​រៀបការ បុរស​រូប​នេះ​ក៏​បាន​រៀប​ចំ​សាច់​រឿង​មួយ​ជាមួយ​មិត្តភ័ក្ដិ​របស់​ខ្លួន​ ដើម្បី​ធ្វើ​ឱ្យ Cinderella ​ភ្ញាក់ផ្អើល។ គ្រា​នោះ មិត្តភ័ក្ដិ​របស់ Laji ​ក៏​បាន​ប្រាប់​ទៅ Cinderella ថា​មិត្ត​ប្រុស​របស់​នាង​កំពុង​រង់​ចាំ​នាង​នៅ​កន្លែង​មួយ ហើយ​ឱ្យ​នាង​ជិះ​ឡាន​ទៅ​ ដោយ​ឱ្យ​គ្នីគ្នា​ផ្សេង​ទៀត​រង់ចាំ​នៅ​តាម​ផ្លូវ​ ដើម្បី​លើក​បដា​អក្សរ​ឱ្យ​ Cinderella ​ភ្ញាក់ផ្អើល។ ភ្លាម​នោះ​ដូច​ការ​រំពឹង​ទុក​អីចឹង Cinderella ​ពិត​ជា​ភ្ញាក់ផ្អើល​រហូត​ដល់​ហូរ​ទឹក​ភ្នែក ដោយ​មិន​នឹក​ស្មាន​ថា​សង្សារ​របស់​ខ្លួន​អាច​ធ្វើ​អីចឹង​ដាក់​ខ្លួន​ឡើយ ដោយ​មាន​ឡាន​ទំនើប​ៗ​ជា​ច្រើន​អម​មក​ជាមួយ​នោះ។

FireShot Screen Capture #042 - 'Dubai Camaro Amazing Proposal - YouTube' - www_youtube_com_watch_v=IvIo08_NtA0


ចង់​ដឹង​ថា​ពេល​ចប់​ទៅ នារី​រូប​ស្រស់​ខាង​លើ​នេះ​យល់​ព្រម​រៀបការ​ជាមួយ  Laji ​ដែរ​ឬ​អត់ ​ហើយ​សកម្មភាព​សម្ដែង​របស់​មិត្ត​បុរស​រូប​នេះ​ធ្វើ​យ៉ាង​ណា​នោះ មែន​តែ​មើល​វីដេអូ​​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា ទើប​ដឹង​ច្បាស់៖




ប្រភព Sabay News

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!