ដើម្បី អបអរទិវាបរិស្ថានពិភពលោក Kids City បានចាប់ដៃគ្នាជាមួយអង្គការ Wildlife Alliance ដោយនាំមកនូវកម្មវិធីកម្សាន្ត និងស្រាវជ្រាវជាច្រើនដល់អតិថិជនរបស់ខ្លួន។ កម្មវិធីពិសេសៗដែលមានរយៈ ២ ថ្ងៃដែលចាប់ផ្ដើមពីថ្ងៃទី ៦ និង ៧ ខែនេះ ផ្ដោតទៅលើការស្វែងយល់ពីជីវិតសត្វព្រៃទាំងអស់ជុំវិញពិភពលោក។

ការកម្សាន្តក្នុងឱកាសពិសេសនេះ គឺសម្រាប់មនុស្សគ្រប់រូប។ ទាំងក្មេង និងចាស់អាចចូលរួមស្វែងរកសត្វព្រៃមួយនៅ Play Ground ឬក៏ឡើងជញ្ជាំងកម្ពស់ ១០ ម៉ែត្រ ហើយជំហានបន្ទាប់គឺត្រូវទៅជួបអ្នកជំនាញពីអង្គការ Wildlife Alliance ដើម្បីស្វែងយល់ពីសត្វដែលខ្លួនបានរកឃើញ។ ក្រៅពីការសិក្សាស្វែងយល់ និងការហ្វឹកហាត់ភាពរស់រវើក អ្នកចូលរួមទាំងអស់ក៏អាចទទួលបានរង្វាន់ជាច្រើនផងដែរ។
សម្រាប់ប្អូនៗតូចវិញ ក៏មានកម្មវិធីពិសេសមួយទៀតដែរ គឺឱកាសរៀនធ្វើរូបអណ្ដើកពីសម្បកដបដោយមិនគិតថ្លៃ។
អ្វីដែលពិសេសជាងនេះទៅទៀតនោះ សម្រាប់ថ្ងៃទី ៦ និង ៧ ខែមិថុនានេះ រាល់ការទិញសំបុត្រចូលរួមលេងកម្សាន្ដនៅសាលវិទ្យាសាស្ត្រ និងស្រាវជ្រាវ ២ សំបុត្រ Kids City នឹងបន្ថែមជូន ១ សំបុត្រដោយឥតគិតថ្លៃ។ ប្រញ៉ាប់ណា៎! ឱកាសពិសេសមានតែពីរថ្ងៃប៉ុណ្ណោះ។
ព័ត៌មានបន្ថែម សូមសាកសួរតាមរយះលេខ : ០២៣ ២២០ ០៨៨ ឫ្ ០៧៨ ៩១៩ ៨៨៨
អាស័យដ្ឋាន: ១៦២A ( ក្បែរអគារ ៤២ជាន់ ) មហាវិថីព្រះសីហនុ ភ្នំពេញ
Facebook: Kids City Asia
Email: www.kidscityasia.com
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.