រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួន កាលពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៥ ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលស្ថិតនៅចំណុចផ្លូវលេខ៣៧១ ក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ហង្ស រស្មី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរជាអ្នកចម្រៀង ស្នាក់នៅផ្ទះជួលមួយកន្លែង ក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តនៅក្នុងវត្តពោធិញាណ ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥។
ក្រោយការឃាត់ខ្លួនស្ត្រីខាងលើនោះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន អាវុធខ្លី០១ដើម ម៉ាកកា៥៩ រលប់លេខបង់០១ និងគ្រាប់ចំនួន០៥គ្រាប់ ហើយបច្ចុប្បន្ន ជនសង្ស័យកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕
ប្រភព Kqube
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.