កាល ពីពេលកន្លងទៅ មានពាក្យចចាមអារាមថា ក្រុមហ៊ុន Samsung នឹងប្រកាសទូរសព្ទ Smartphone ត្រកូល Note គឺ Galaxy Note 5 នៅខែកក្កដា ប៉ុន្តែនៅថ្ងៃពុធ ក្រុមហ៊ុននេះបែរជាបញ្ជាក់ដោយប្រយោលថា នឹងលើកទៅប្រកាសនៅក្នុងខែកញ្ញា ដូចរាល់ឆ្នាំវិញ។
អ្នកគ្រប់គ្រងជាន់ខ្ពស់របស់ Samsung លោក VP Rhee In Jong បាននិយាយថា Samsung Pay នឹងប្រកាសនៅខែកញ្ញាជាមួយនឹង Smartphone ជំនាន់ថ្មីដែរ។ ជាមួយគ្នានេះ លោកក៏បានធ្លោយមាត់និយាយដោយប្រយោលថា ក្រុមហ៊ុនពិតជានឹងប្រកាស់ Galaxy Note 5 ក្នុងខែកញ្ញានោះមែន។ ដូច្នេះពាក្យចចាមអារ៉ាម ដែលថា Galaxy Note 5 នឹងប្រកាសនៅអាមេរិក និងកូរ៉េខាងត្បូង ក្នុងខែកក្កដាឆ្នាំនេះ គឺពីរខែមុនទន្លាប់ដែលខ្លួនធ្លាប់ធ្វើរាល់ឆ្នាំ ត្រូវបានច្រានចោល។
ខាងក្រោមនេះគឺលក្ខណៈសម្បត្តិប្រហែលជាមាននៅលើ Galaxy Note 5៖
- អេក្រង់ 4K ទំហំ ៦ អ៊ីញ Super AMOLED
– CPU៖ ប្រភេទ Exynos 7422 (CPU, GPU, RAM, Memory និង Modem គឺស្ថិតនៅលើ chip តែមួយ)
– ម៉េមូរីវិញទំហំ 64/128GB អាចបន្ថែម MicrosSd ដល់ទំហំ 256GB
– ប្រព័ន្ធប្រតិបត្តិការ៖ Android 5.1 Lollipop (មិនមែន Android M )
- កម្រិតថាមពលថ្ម 4100 mAh៕
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.