Sunday, June 7, 2015

សិក្សា​ក្បួន​ Hacker និយម​ប្រើ​វាយ​ប្រហារ​លើ​វេបសាយ​នានា

សព្វ ​ថ្ងៃ​មាន​ការ​វាយ​ប្រហារ​របស់​ Hacker ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​មិន​ថា​ក្នុង​​ប្រទេស​កម្ពុជា​ ឬ​ក្រៅ​ប្រទេស​ទេ​។ ប្រិយមិត្ត​មួយ​ចំនួន​អាច​មាន​ចម្ងល់​ថា​ពួក hacker មាន​វិធី​សាស្ត្រ​អ្វី​ និង​ប្រើ​ប្រាស់ Software អ្វី​ខ្លះ​ដើម្បី​វាយ​ប្រហារ​គេហទំព័រ ក៏​ដូច​ជា​ប្រព័ន្ធ​សុវត្ថិភាព​ផ្សេងៗ។

US-military-hiring-civilian-cyber-security-experts

លោក​ សារ៉ាត់​ អ្នក​ជំនាញ​កម្មវិធី​មួយ​រូប​បាន​ឲ្យ​ដឹង​ថា​ តាម​លោក​ដឹង​មាន​ OS មួយ​មាន​ឈ្មោះ​ថា Backtrack ​ស្រដៀង Windows OS ដែល​គេ​ប្រើ​នៅ​​លើ​កុំព្យូទ័រ​​ ដែល​​​ Hacker មួយ​ចំនួន​និយម​ប្រើប្រាស់​ ដើម្បី​​​ធ្វើការ​វាយ​ប្រហារលើ​​គេហទំព័រ ក៏​ដូច​ជា​ប្រព័ន្ធ​សុវត្ថិភាព​​​​ក្រុមហ៊ុន​ឬ​ស្ថាប័ន​ការងារ​នានា។

លោក​ថា Backtrack មាន​លក្ខណៈ​ពិសេស​ត្រង់​វា​អាច​លាក់​បាំង​ IP Address មិន​ឲ្យ​រក​ឃើញ​ ដោយ​មាន​ការ​ផ្លាស់​ IP ទាំង​នោះ​ទៅ​ជា​ IP មក​ពី​ក្រៅ​ប្រទេស។ OS មួយ​នេះ​ក៏​ល្បី​ថា Hacker និយម​ប្រើ​ដើម្បី  Hack យក​ Wifi ​ដែល​មាន​ Password។

គេហទំព័រ​មិន​មែន​ចេះ​​តែ​ Hack ចូល​បាន​ឆៅ​ៗ​នោះ​ទេ លុះ​ត្រា​តែ​អ្នក​សរសេរ​កូដ​នៃ​គេហទំព័រ​ទាំង​នោះ​អន់ មាន​ចន្លោះ​ប្រហោង​ច្រើន Bug ធ្វើ​ឲ្យ​ងាយស្រួល Hack។ Backtrack បាន​កើត​ចេញ​ពី​ប្រតិបត្តិការ​មួយ​ដែល​និស្សិត​ IT បាន​រៀន​មាន​ឈ្មោះ​ថា​ Linux សម្រាប់​ប្រើ​បញ្ជា​ប្រព័ន្ធ​ដោយ​ការ​ប្រើ​ Command និង​ Code។

សារ៉ាត់​​បញ្ជាក់​ថា Backtrack បង្កើត​មក​​ដើម្បី​តេស្ត​ប្រព័ន្ធ​សុវត្ថិភាព​​​ដែល​មាន​ចន្លោះ​ប្រហោង​នៅ​ ក្នុង​ស្ថាប័ន ឬ ក្រុមហ៊ុន​នានា ព្រោះ​ OS នេះ​មាន​ Tools សម្រាប់​​ធ្វើ​តេស្ត​ច្រើន។ វា​មិន​មែន​សម្រាប់​តេស្ត​រក​ចន្លោះ​ប្រហោង​តែ​លើ​ Website មួយ​ទេ​ តែ​ក៏​អាច​លើ Smartphone ផង​ដែរ​។

យ៉ាង​ណា​លោក​ សេង​ ង៉ូន​ មន្រ្តី​ព័ត៌មាន​វិទ្យា​មួយ​រូប​​បាន​ឲ្យ​ដឹង​​ថា​ បើ​និយាយ​ពី​ Hacker មាន​វិធី​សាស្ត្រ​​​ខុសៗ​គ្នា​​ដើម្បី​វាយ​ប្រហារ​​ដូចជា​តាម​រយៈ​ការ​ ប្រើប្រាស់​ Software ឬ Plugin។
លោក​បញ្ជាក់​​ ​Hacker អាច​ប្រើ Maleware ដែល​មាន​លក្ខណៈ​ដូច​ទៅ​នឹង​មេរោគ​ Virus រំខាន​ដើម្បី​វាយ​ប្រហារ​ ក៏​ដូចជា Tools មួយ​​​មាន​ឈ្មោះ​ថា Tor Browser​ដែល​​អាច​​លាក់​បាំង IP Address និង Tools មួយ​ចំនួន​ទៀត​ដូច​ជា Havit ដែល​​មាន​សមត្ថភាព​អាច​​ជ្រៀត​ចូល​ទៅ​ដល់​ XQL របស់​គេហទំព័រ​នោះ​។ ជាមួយ​គ្នា​នេះ​ក៏​អាច​ប្រើ plugin Hack ​ដូច​ជា Hack Bar , Flag IP , Free VPN ផង​ដែរ។

អ្នក​ជំនាញ​​រូប​នេះ​បាន​បញ្ជាក់​ថា ដើម្បី​ Hack ប្រព័ន្ធ​សុវត្ថិភាព​ក្រុមហ៊ុន​ឬ​ស្ថាប័ន​នានា​​ Hacker ​បាន​​សិក្សា​ស្វែង​រក​​នៅ​ចន្លោះ​ប្រហោងនៃ​ប្រព័ន្ធ​សុវត្ថិភាព​មួយ​នោះ​​​ ដោយ​​រង់ចាំ​​ឱកាស​វាយ​ប្រហារ​។ ចំពោះ​អ្នក​សរសេរ​ Code បង្កើត​ Website ត្រូវ​សរសេរ​កូដ​កុំឲ្យ​មាន​ Bug ច្រើន​ ត្រូវ​ការ​ពារ​ Database ឲ្យ​មាន​សុវត្ថិភាព​ខ្ពស់​បំផុត។

 ប្រភព Sabay News

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!