តើ អ្នកមានភាពធុញទ្រាន់នឹងពណ៌ដដែលៗនៃកុំព្យូទ័ររបស់អ្នក ហើយចង់ប្ដូរវាចេញ ប៉ុន្តែមិនដឹងគួរធ្វើបែបណាល្អមែនទេ?
តទៅនេះ មើលវិធីសាស្ត្រ ដែលគេប្រើដើម្បីកែប្ដូរពណ៌កុំព្យូទ័រ៖
***ចំណាំ៖ ថ្នាំដែលប្រើសម្រាប់បាញ់ខាងក្រោមនេះគឺជាប្រភេទថ្នាំបាញ់ ដែលយើងអាចបកចេញបាននៅពេលស្ងួត
១. យកស្គុតបិទឲ្យជិតរន្ធដោតផ្សេងៗ (flash, headphone…) របស់កុំព្យូទ័រអ្នក
២. ជូតផ្ទៃដែលអ្នកចង់ប្ដូរពណ៌ឲ្យបានស្អាតកុំឲ្យមានប្រឡាក់អ្វីឲ្យសោះ
៣. ក្រឡុក ថ្នាំរួចចាប់ផ្ដើមធ្វើការបាញ់ពណ៌។ បាញ់ពីពណ៌ស្រាលៗរហូតដល់ពណ៌ក្រាស់ ដោយបាញ់រយៈពេល១០ទៅ១៥នាទីម្ដង
៤. បន្ទាប់មកធ្វើការបកចេញនូវស្កុតដែលអ្នកបានបិទលើរន្ធដោតមុនថ្នាំស្ងួត
៥. ១៥នាទីក្រោយ ចាំបកថ្នាំនៅលើលោហ្គោចេញ
៦. ទុកចោលរយៈពេល២៤ម៉ោងដើម្បីឲ្យវាបានស្ងួតល្អ
ទស្សនាវីដេអូ៖
ប្រិយមិត្តអាចសាកល្បងតាមវិធីនេះ ហើយបើមិនពេញចិត្តទេអាចធ្វើការបកចេញបាន
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.