ភ្នំពេញ៖ លោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសម្រេចចិត្តបង្កើតវប្បធម៌សន្ទនា។ វប្បធម៌សន្ទនានេះ មានគោលដៅដោះស្រាយបញ្ហាប្រទេសជាតិមួយចំនួនដោយសន្តិវិធី និងចៀសវាងអំពើហិង្សាពាក្យសម្តី ឬហិង្សាផ្នែកកម្លាំងកាយ។ សម្រាប់គណបក្សទាំងពីរ វប្បធម៌សន្ទនា គឺជាមធ្យោបាយល្អ ក្នុងការដោះស្រាយបញ្ហាជាតិមួយចំនួនធំ។ ប៉ុន្តែ អ្នកវិភាគមើលឃើញថា វប្បធម៌សន្ទនានេះបានធ្វើអោយគណបក្ស CPP ចំណេញច្រើនជាង CNRP។
លោក កែម ឡី អ្នកវិភាគឯករាជ្យ បានអត្ថាធិប្បាយនៅសៅរ៍នេះថា នៅក្នុងគណបក្សប្រឆាំង មានអ្នកគាំទ្របីប្រភេទ។ ទី១ អ្នកប្រឆាំងខ្លាំង។ ទី២ អ្នកប្រឆាំងល្មម និងទី៣អ្នកគាំទ្រនយោបាយរបស់មេដឹកនាំតែម្តង។ ដូច្នេះ វប្បធម៌សន្ទនានេះ ធ្វើអោយគណបក្សសង្គ្រោះជាតិបាត់បង់អ្នកគាំទ្រដែលមានគំនិតជ្រុលនិយម។
លោក កែម ឡី បានបន្តទៀតថា គណបក្សសង្គ្រោះជាតិទទួលបានកៅអីច្រើននៅអាណត្តិឆ្នាំ២០១៣កន្លងមក គឺដោយសារការរិះគន់ប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជាជាចំហរ។ តែបើវប្បធម៌សន្ទនា ធ្វើអោយគណបក្សសង្គ្រោះជាតិលែងហ៊ាននិយាយ ហើយបញ្ហាមួយចំនួននៅតែដោះស្រាយមិនបាន ពេលនោះ គណបក្សសង្គ្រោះជាតិ គឺជាអ្នកខាត។
ងាកមកលោក អ៊ូ វីរៈ អ្នកវិភាគឯករាជ្យម្នាក់ទៀតវិញ លោកក៏គិតឃើញដូចលោក កែម ឡី ដែរ។ លោកថា គណបក្សប្រជាជនកម្ពុជា គឺជាអ្នកចំណេញច្រើនជាង នៅក្នុងការការសម្របសម្រួលអោយមានវប្បធម៌សន្ទនានេះ។ គណបក្សសង្គ្រោះជាតិខាត ពីព្រោះ គណបក្សប្រឆាំងមិនអាចធ្វើសកម្មភាពរិះគន់ខ្លាំងក្លាជាសាធារណៈដោយសារ វប្បធម៌សន្ទនា។
សម្រាប់អ្នកជំនួញមួយចំនួនវិញ បើទោះបីជាមានបក្សខ្លះខាត ឬចំណេញផ្នែកនយោបាយក៏ដោយមែន។ តែវប្បធម៌សន្ទនានេះអាចរក្សាអោយមានស្ថិរភាពនយោបាយ។ មានស្ថិរភាពនយោបាយ ទើបមានការវិនិយោគ មានការវិនិយោគ ទើបមានការអភិវឌ្ឍន៍៕
ប្រភព ThmeyThmey
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.