Saturday, June 6, 2015

សេចក្ដីព្រាងច្បាប់​NGO នឹង​បញ្ជូនទៅ​រដ្ឋសភា​សប្ដាហ៍​ក្រោយ បន្ទាប់ពី​រដ្ឋាភិបាល​អ​នុ​ម័ត

រដ្ឋាភិបាល ​បានអនុម័ត សេចក្ដីព្រាងច្បាប់​ស្ដីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ហើយ នៅ​ព្រឹក​ថ្ងៃទី៥ មិថុនា​នេះ ក្រោម​ការដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាទី​ស្តីការគណៈរដ្ឋមន្ត្រី។ ហើយ​សេចក្ដីព្រាងច្បាប់​នេះ នឹងត្រូវ​បញ្ជូនទៅ​រដ្ឋ​សភា នា​សប្តាហ៍​ក្រោយ។

នៅលើ​គេហទំព័រ​ហ្វេ​ស​បុក​របស់លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី បានសរសេរថា រដ្ឋាភិបាល​សម្រេច​អនុម័ត​ទៅលើ​សេចក្តីព្រាងច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​ក្នុងនោះ​មានការ​កែសម្រួល​ពាក្យពេជន៍​មួយចំនួន និង​លុបចោល​មាត្រា​ចំនួន២ ជាការ​សំណូមពរ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលមាន​ការគាំទ្រ​ពី​គណៈរដ្ឋមន្ត្រី។

សេចក្ដីព្រាង​ច្បាប់​ស្ដីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែលរដ្ឋាភិបាលអនុម័តនេះ​គឺមាន០៩ជំពូក និង៣៩មាត្រា ក្រោយពី​លុបចោល​ចំនួន២មាត្រា។ ហើយ​សេចក្ដីព្រាងច្បាប់​នេះ នឹង​បញ្ជូនទៅ​រដ្ឋសភា នា​ដើម​សប្តាហ៍​ក្រោយនេះ ។

លោក ផៃ ស៊ី​ផាន បានសរសេរថា គិត​មកដល់ពេលនេះ គឺ​អស់​រយៈពេល២០ឆ្នាំ​កន្លងមកហើយ ដែល​រាជរដ្ឋាភិបាល ក៏ដូចជា​គណបក្ស​ភាគតិច​នៅក្នុង​សភា បាន​ពិចារណា​លើ​សេចក្ដីព្រាងច្បាប់ ស្ដីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ។ លោក​ថា ទិសដៅ និង​គោលបំណង​នៃ​សេចក្ដីព្រាងច្បាប់​នេះ អនុលោម​តាម​រដ្ឋធម្មនុញ្ញ ។ សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធមនុស្ស និង​កតិកាសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធ​ប្រជាពលរដ្ឋ និង​សិទ្ធ​នយោបាយ ។

សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដ៏​ចម្រូងចម្រាស ត្រូវបាន​រាជរដ្ឋាភិបាល អះអាងថា បង្កើតឡើង​ដើម្បី​លើកស្ទួយ​ការប្រើប្រាស់​សិទ្ធិសេរីភាព ក្នុងការ​បង្កើត សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល  និង​លើកកម្ពស់​កិច្ចប្រតិបត្តិការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​លើ​គ្រប់​ វិស័យ។ តែ​យ៉ាងណា​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ កន្លងមក ក៏​ស្នើ​ឲ្យ​រដ្ឋសភា បើក​កិច្ច​ពិគ្រោះ​យោបល់​ដោយ​ចំហរ​ជាមុនសិន​ទៅលើ​សេចក្ដីព្រាងច្បាប់​នេះ មុននឹង​សភា​អនុម័ត៕


 ប្រភព ThmeyThmey

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!