តើមានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះក្នុងការ
Jailbreak ទៅក្នុងស្មាតហ្វូន iPhone និង iPad ?
តើវាមានសុវត្ថិភាពទេបន្ទាប់ពី Jailbreak រួចរាល់? តើប្រិយមិត្តគួរ
Jailbreak តាមរបៀបណាត្រឹមត្រូវ ?
ទាំងអស់នេះជាសំនួររបស់ប្រិយមិត្តជាច្រើនដែរកំពុងប្រើប្រាស់ស្មាតហ្វូនដែរដំណើរការដោយប្រព័ន្ធប្រតិបត្តិការ
iOS ជាពិសេស iPhone និង iPad ។
មនុស្សរាប់លាននាក់ក្នុងពិភពលោកបាននាំគ្នាសប្បាយចិត្តជាខ្លាំងនៅពេលដែរ
ស្មាតហ្វូនម៉ូដែល iPhone ឬ iPad កាន់តែចេះអភិវឌ្ឍន៍ទៅមុខជានិច្ច។
ហើយបច្ចុប្បន្ននេះការ Jailbreak
ក្នុងស្មាតហ្វូនេះត្រូវបានពេញនិយមយ៉ាងខ្លាំងជាកត្តាដែរ
ធ្វើឳ្យអតិថិជនមួយចំនួនសប្បាយចិត្ត
ប៉ុន្តែក៏មានអតិថិជនមួយចំនួនធំមិនសប្បាយចិត្តដោយសារកត្តានេះផងដែរ។
តើអ្វីទៅជា Jailbreak ?
Jailbreak
គឺជាការធ្វើឬផ្លាស់ប្តូរកម្មវិធីក្នុងស្មាតហ្វូន iPhone ឬ iPad
ដើម្បីចេញពីការគ្រប់គ្រងឬដែនកំណត់ណាមួយ ( Limitations Placed
)ដែរដាក់ដោយក្រុមហ៊ុន Apple ។
ការកំណត់នោះគឺកត្តាសំខាន់ដែរអាចរារាំងក្នុងការដែរប្រិយមិត្តចង់ដំឡើងកម្មវិធីណាមួយពីក្នុង
App Store ។ បន្ទាប់ពី Jailbreak
រួចរាល់ប្រិយមិត្តអាចដំឡើងកម្មវិធីគ្រប់យ៉ាងពីក្នុង App Store ។
សូមបញ្ជាក់ទៀតថាការ Jailbreak គឺមានលក្ខណៈខុសគ្នាពីការដោះសោស្មាតហ្វូន
iPhone ( iPhone Unlocking ) ។ ជាទូទៅទូរស័ព្ទចល័តគ្រប់ម៉ូដែល
តែងតែត្រូវចុះកិច្ចសន្យាដើម្បីចាក់ Limitations Placed គ្រប់មិនថាតែ iPhone
ឬ iPad នោះទេ។ ឧទាហរណ៍ប្រិយមិត្តទិញស្មាតហ្វូនមួយនៅ O2 ( in England )
ដូច្នេះប្រិយមិត្តត្រូវប្រើកាត O2 ស៊ីមនៅក្នុងវាពីព្រោះ
ស្មាតហ្វូននោះត្រូវបាន Locking Placed រួចបាត់ទៅហើយ។
ប៉ុន្តែសម្រាប់ប្រិយមិត្តដែរចេះ Jailbreak គឺអាចយកស្មាតហ្វូននោះទៅក្រៅតំបន់
O2 នោះបាននិងអាចទាញយកកម្មវិធីផ្សេងៗពីក្នុង Internet ដោយសេរ៊ីទៀតផង។
តែការធ្វើរបៀបនេះអាចចាត់ទុកថា
ជាការរំលោភសិទ្ធកុងត្រារបស់ទូរស័ព្ទចល័តផងដែល។
ហេតុផល 4 ដើម្បី Jailbreak ក្នុង iPhone
1. តាមពិតទៅប្រិយមិត្តជាច្រើនគិតថារាល់ការទិញ iPhone វាគឺជាកម្មសិទ្ធិរបស់អ្នកទៅហើយ
2. ពេល Jailbreak រួចរាល់ប្រិយមិត្តងាយស្រួលទាញយកកម្មវិធីនានាពីក្នុង App Store
3. ប្រិយមិត្តអាចមានជម្រើសច្រើនក្នុងការប្រើប្រាស់កម្មវិធីនានាក្នុង iPhone របស់ប្រិយមិត្ត
4. វាមិនលំបាកពេលប្រិយមិត្តធ្វើដំណើរទៅក្រៅតំបន់ដែរតែងតែ ជាប់គាំងក្នុងការ Lock ពីវាមកស្រាប់
ហេតុផល 3 មិនគួរ Jailbreak ក្នុង iPhone :
1. ប្រិយមិត្តអាចប្រឈមនឹងបញ្ហាបាត់បង់សុពលភាពប័ណ្ណធានាពីក្រុមហ៊ុន Apple
2. Jailbreak អាចធ្វើ iPhone របស់ប្រិយមិត្តស្ថិតនៅឆ្ងាយពីភាពសុវត្ថិភាពរបស់ក្រុមហ៊ុនដែរតម្រូវឳ្យមានស្រាប់ក្នុង iPhone
3.
ក្នុងករណីប្រិយមិត្តមិនចេះច្បាស់ក្នុងការ Jailbreak វាអាចបង្ករបញ្ហាទៅដល់
iPhone របស់ប្រិយមិត្តដូចជា : ជាប់គាំង , បាត់បង់ទិន្នន័យនានា ... ។
ចំពោះបញ្ហា
Jailbreak នេះផងដែរខាងក្រុមហ៊ុន Apple ក៏បានប្រកាស់ដែរថា
ខាងក្រុមហ៊ុនសូមប្រឆាំងដាច់ខាតក្នុងការ Jailbreak
ក្នុងឧករណ៍នានារបស់ក្រុមហ៊ុនរបស់ខ្លួន។
ហើយខាងក្រុមហ៊ុននឹងព្យាយាមលប់បំបាត់ការ Jailbreak នេះ។
តើប្រិយមិត្តគិតយ៉ាងដូចម្តេចខ្លះ?
តើប្រិយមិត្តចង់ Jailbreak ក្នុងស្មាតហ្វូនដែរឬទេ? តើប្រិយមិត្តគិតថា
Jailbreak ល្អឬមិនល្អចំពោះស្មាតហ្វូនប្រិយមិត្ត?
ប្រភព Por Pok
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.