Thursday, June 25, 2015

គន្លឹះ និងល្បិចខ្លះៗក្នុងការប្រើប្រាស់ Facebook Messenger របស់អ្នក



មនុស្សរាល់គ្នាប្រហែលជាបានស្គាល់ហើយនូវកម្មវិធីដែល​ មានឈ្មោះល្បីល្បាញគឺ Facebook Messenger។ Facebook Messenger គឺជាប្រភេទកម្មវិធីដែលបានផ្ដល់ភាពងាយស្រួលយ៉ាងខ្លាំងសំរាប់អោយអ្នកប្រើប្រាស់បង្កើតទំនាក់ទំនងគ្នា និងធ្វើការសន្ទនាជាមួយមិត្តភក្ភិបានយ៉ាងរហ័ស។ ហើយក្នុងកម្មវីធីនេះក៏បានបញ្ជូលមុខងារជាច្រើនដូចជា Chat, ផ្ញើររូបភាព, ផ្ញើរវីដេអូ, Call, Video Call, Chat ជាក្រុម -ល-។ តែវាក៏បានធ្វើអោយអ្នកប្រើប្រាស់មានការរអូរទាំជាមួយនឹងសំលេង និងការរំខានផ្សេងៗទៀត។ ខាងក្រោមនេះជាល្បិច និងគន្លឹះសំរាប់អ្នកប្រើប្រាស់ Facebook Messenger នៅក្នុងប្រព័ន្ធ Android៖

1. បិទ Notification alerts នៅក្នុង Facebook Messenger សំរាប់ Android៖

នៅពេលដែលអ្នកបង្កើតការសន្ទនាជាក្រុមជាមួយមិត្តភក្ភិអ្នកនៅក្នុង Facebook Messenger តែពេលនោះអ្នកមិនបាននៅលេង ឬមិនចង់ឆ្លើយទៅវិញតែមិត្តភក្ភិអ្នកជាច្រើនទៀតកំពុងតែឆ្លើយឆ្លងគ្នាទៅវិញទៅមកបណ្ដាលអោយវាបង្ហាញ Notification របស់ពួកគេនៅលើអេក្រង់ទូស័ព្ទរបស់អ្នកហើយបន្លើរសំលេង ប្រាកដណាស់វាពិតជាធ្វើអោយអ្នកធុញខ្លាំងណាស់។ តើអ្នកធ្លាប់មានបញ្ហាទាំងនេះដែលទេ? បើមានសូមមើលវិធីដោះស្រាយខាងក្រោម៖

វីធីក្នុងការបិទ Notification នៅគ្រប់ក្នុង Chat របស់អ្នក

  • ចូលទៅកាន់ Facebook Messenger
  • នៅក្នុងការសន្ទនារបស់អ្នក ហើយអ្នកចុចនៅជ្រុងខាងឆ្វេង (អោយដូចរូបខាងក្រោម) បន្ទាប់មកចុចហើយទាញនៅ Chat មួយណាដែលអ្នកមិនចង់អោយបង្ហាញ Notification
  • បន្ទាប់មកចុច Mute Notifications
  • ហើយអ្នកអាចជ្រើសរើសរយៈពេលដែលអ្នកចង់អោយវាបិទ

វីធីក្នុងការបិទ Notification គ្រប់ Chat ទាំងអស់របស់អ្នក

  • ចូលទៅកាន់ Facebook Messenger
  • ចុចទៅលើ Menu Setting
  • ចុចលើ Notifications & Sounds
  • ចុចទៅលើ Toggle នៅឯជ្រុងខាងលើនៃផ្ទាំងរបស់ Notification ថាតើអ្នកចង់ បិទ ឬ បើក
  • ជ្រើសរើសរយៈពេលដែលអ្នកចង់អោយវាបិទ 

2. វិធីក្នុងការ Call ជាមួយមិត្តភក្ភិអ្នកតាម Facebook Messenger

តើអ្នកដឹងទេថា Facebook Messenger អាចអនុញ្ញាត្តិអោយអ្នក Call បានយ៉ាងងាយស្រួលហើយចំណាយអស់អ៊ីធើណេតតិច។ អ្នកអាចចុចទៅលើប៊ូតុង Call នៅកន្លែងដែលយើងបានគូរ Highlight នោះវានឹង ដំណើរការ Call របស់អ្នកទៅកាន់គេភ្លាមៗទៅតាមអ៊ីធើណេតអ្នកដើរលឿន។

3. វិធីសាស្រ្តក្នុងការយក Group សន្ទនារបស់អ្នកអោយលោតនៅលើអេក្រង់តែម្ដង

អ្នកប្រហែលជាជួបបញ្ហាពិបាកក្នុងការបង្កើតក្រុមសន្ទនានៅក្នុង Messenger ណាស់មែនទេ? មិនអីទេចាំយើងណែនាំវិធីងាយៗ អ្នកគ្រាន់តែចុចចូលទៅកាន់ Group បន្ទាប់មកអ្នកចុចនៅលើសញ្ញាចុច៣នៅឯជ្រុងខាងចុងនៃ Group របស់អ្នកហើយអ្នកនឹងឃើញពាក្យថា Create Shortcut នៅពេលដែលអ្នកចុចយកពាក្យនោះហើយវា អ្នកត្រលប់ទៅកាន់ Home Screen នៃទូស័ព្ទអ្នកនឹងឃើញ Group ដែលអ្នក Chat ជាមួយនៅទីនោះហើយ។​

4. អ្នកអាច​ប្រើប្រាស់កាម៉េរាថតរូបតាមរយៈ Menu Chat នៅខាងលើ Keyboard 

អ្នកប្រើប្រាស់ ​ Facebook Messenger ភាគច្រើនប្រហែលជាមិនបានចាប់អារម្មណ៏ទៅលើ Tools ទាំងនោះប៉ុន្មានទេ។ តែវាក៏បានផ្ដល់ភាពងាយស្រួលនៅពេលដែលអ្នកចង់ថតរូបអ្វីភ្លាមដោយមិនចាំបាច់ចូលទៅកាន់កាម៉េរា អ្នកគ្រាន់តែចុចទៅលើ Tools ដែលនៅលើ Keyboard នៅក្នុង Messenger ដែលបានដាក់រូបកាម៉េរា ហើយអ្នកអាចថតរូបរួចចុចផ្ញើរទៅអោយមិត្តភក្ភិដោយផ្ទាល់តែម្ដង។

5. វិធីក្នុងការបង្ហាញទីកន្លែងអោយមិត្តភក្ភិបានដឹងថាអ្នកនៅទីណា

វាពិតជាវិធីដ៏ងាយស្រួលដើម្បីអោយមិត្តភក្ភិអ្នកបានដឹងថាអ្នកនៅទីណា ដោយអ្នកគ្រាន់តែចូលទៅកាន់ Location ហើយអ្នកចុចវាអោយ enabled នៅក្នុង setting, នោះពួកគេទាំងអស់នឹងបានមើលឃើញថាអ្នកនៅទីណា។ វាក៏ដូចគ្នាដែល នៅពេលដែលអ្នកចង់ដឹងពីទីកន្លែងរបស់មិត្តភក្ភិអ្នកនៅទីណា។
អគុណចំពោះការអានរបស់លោកអ្នក។ លើកក្រោយយើងនឹងព្យាយាមរកមើលគន្លឹះ និងល្បិចថ្មីៗទៀតអោយប្រិយមិត្តបានដឹងទាំងអស់គ្នា។ ប្រាប់អោយយើងបានដឹងផងបើសិនជាមានអ្វីថ្មីហើយយើងមិនបានដឹង។

 ប្រភព Por Pok

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!