ក្រុមហ៊ុន
សែលកាត សហការជាមួយ បាខែមកម្ពុជា
រៀបចំព្រឹត្តិការណ៍ស្តីអំពីការណែនាំអំពីគំនិតច្នៃប្រឌិតថ្មីៗ
ការកម្សាន្តនិងចំណេះដឹងផ្នែកបច្ចេកវិទ្យា
និងមជ្ឈមណ្ឌលបង្កើតគំនិតច្នៃប្រឌិត។ ចំពោះអ្នកស្រឡាញ់ផ្នែកបច្ចេកវិទ្យា
និងព័ត៌មានវិទ្យា ប្រាកដជាត្រៀមខ្លួនចូលរួមជាស្រេចពីព្រោះក្រុមហ៊ុន
សែលកាត និងបាខែមកម្ពុជា កំពុងសហការគ្នាម្តងទៀតដើម្បីរៀបចំព្រឹត្តិការណ៍
បាខែមខេត្តតាកែវ ដោយសូមធ្វើការអញ្ជើញសាធារណជនគ្រប់រូបចូលរួម។
ព្រឹត្តិការណ៍ បាខែមខេត្តតាកែវ នេះរៀបចំឡើងបន្ទាប់ពីទទួលបានការស្វាគមន៍ និងទទួលស្គាល់តាមរយៈព្រឹត្តិការណ៍កន្លងមក កាលពីខែឧសភា នៅខេត្តបាត់ដំបង និងខេត្តរតនគីរី និងខេត្តកំពត កាលពីដើមឆ្នាំ 2015 ដោយត្រូវបានចូលរួមដោយវត្តមានអ្នកឯកទេសផ្នែកព័ត៌មានវិទ្យា អ្នកបង្កើតគំនិតច្នៃប្រឌិតថ្មី ម្ចាស់អាជីវកម្ម អង្គការ និងសិស្សនិស្សិតដ៏ច្រើនកុះករ។ ដូចទៅនឹងព្រឹត្តិការណ៍ដែលបានរៀបចំកន្លងមក បាខែមខេត្តតាកែវ មានបំណងបង្កើតទម្រង់ បច្ចេកវិទ្យាថ្មីមួយទៀតសម្រាប់សិស្សនិស្សិត និងអ្នកស្រឡាញ់បច្ចេកវិទ្យា ដោយត្រូវបានជំរុញលើកទឹកចិត្ត និងឱកាសក្នុងការផ្លាស់ប្តូរយោបល់ជាមួយអ្នកដែលមានគម្រោង និងគំនិតបង្កើតថ្មីដូចគ្នា។ សម្រាប់ការបង្កើតឡើងរយៈពេល 2ឆ្នាំរបស់ បាខែម កម្មវិធីបានផ្តោត និងចែករំលែកបទពិសោធពីបុគ្គលជោគជ័យ និងស្ថាប័ននានាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រកួត ប្រជែងក៏ដូចជាការបង្កើនគុណភាពផ្នែកបច្ចេកវិទ្យាក្នុងប្រទេស។
ព្រឹត្តិការណ៍នេះនឹងផ្តល់ជូននូវភាពសប្បាយរីករាយ ការអប់រំ និងព័ត៌មាន ដែលនឹងរៀបចំឡើងនៅថ្ងៃទី 27-28 ខែមិថុនា ចាប់ពីម៉ោង 7.30ព្រឹក ដល់ 5ល្ងាច នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្រៀនខេត្តតាកែវ។ ព្រឹត្តិការណ៍ បាខែមខេត្តតាកែវ នឹងមានវត្តមានចូលរួមដោយក្រុម Khmer Unicode Designers, Google Business Group Phnom Penh, Instedd iLad, Open & Development Cambodia, Korea HRD Centre, Aid At Action និងស្ថាប័នជាច្រើនទៀត។
យោងតាមសម្តីរបស់លោក ប៊ី ចន្ទត្រា អ្នកប្រឹក្សាបាខែមកម្ពុជា បានឱ្យដឹងថា "ព្រឹត្តិការណ៍ បាខែមខេត្តតាកែវ មានគោលបំណងណែនាំបច្ចេកវិទ្យាឈានមុខគេ និងធ្វើឱ្យផ្នែកព័ត៌មានវិទ្យាក្លាយ ជាផ្នែកដ៏មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាទាំងមូល។ យើងមានមោទនភាពណាស់ដែលក្រុមហ៊ុន សែលកាត ក្លាយជាដៃគូឧបត្ថម្ភជាថ្មីម្តងទៀត ក្នុងការចូលរួមជាមួយពួកយើងក្នុងការបង្កើត ការយល់ដឹងអំពីគំនិតច្នៃប្រឌិតថ្មី និងផ្តល់ជាកន្លែងដើម្បីជាប្រយោជន៍សម្រាប់ជំរុញទឹកចិត្តដល់អនាគតអ្នក បង្កើតគំនិតច្នៃប្រឌិតថ្មី" ។
លោកក៏បានបន្ថែមទៀតថា គ្រប់អ្នកចូលរួមទាំងអស់ មិនគ្រាន់តែទទួលបានឱកាសដើម្បីយល់ដឹងកាន់តែច្បាស់អំពី ផ្នែកព័ត៌មានវិទ្យា និងការងារដែលទាក់ទងទៅនឹងផ្នែកនោះទេ ប៉ុន្តែវាជាក៏ឱកាសក្នុងការផ្លាស់ប្តូរគំនិតយោបល់ នឹងអនុញ្ញាតឱ្យអ្នកធ្វើការស្រាវជ្រាវបន្ថែមនូវគន្លឹះ និងកម្មវិធីចុងក្រោយបង្អស់ ក៏ដូចជាបង្កើតទំនាក់ទំនងថ្មី និងការរួមបញ្ចូលគំនិតគ្នាផងដែរ។ លោក Laszlo Barta ប្រធានផ្នែកពាណិជ្ជកម្មសែលកាត បានមានប្រសាសន៍ថា ក្រុមហ៊ុនពិតជាមានក្តីសប្បាយរីករាយយ៉ាងខ្លំាង និងពិតជាកិត្តិយសរបស់ សែលកាត ដែលបានក្លាយជាដៃគូថ្មីម្តងទៀតរបស់ បាខែមកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ បាខែមខេត្តតាកែវ នេះ។
លោកក៏បានបន្តទៀតថា សែលកាត បានក្លាយជាអ្នកឧបត្ថម្ភដ៏មុតមាំរបស់ បាខែមកម្ពុជា ក្នុងរយៈពេល 3ឆ្នាំជាប់គ្នាកន្លងមក ហើយយើងនៅតែជឿជាក់ថាគំនិតផ្តួចផ្តើមនេះគឺជាទម្រង់បច្ចេកវិទ្យាថ្មីដ៏ល្អ បំផុតដើម្បីចែករំលែក និងធ្វើឱ្យពិភពព័ត៌មានវិទ្យាដ៏អស្ចារ្យនេះកាន់តែប្រសើរឡើងមួយកម្រិតទៀត។ សែលកាត ជឿថាការផ្តល់ជូនដល់យុវវ័យនូវការយល់ដឹង រួមផ្សំជាមួយចំណេះដឹង និងឧបករណ៍ផ្សេងៗដើម្បីបង្កើតគំនិតច្នៃប្រឌិតថ្មី គឺពិតជាមានសារៈសំខាន់សម្រាប់ដំណើរការអភិវឌ្ឍន៍ផ្នែកនេះ។ ដើម្បីចុះឈ្មោះចូលរួមព្រឹត្តិការណ៍ បាខែមខេត្តតាកែវ ឬសាកសួរព័ត៌មានបន្ថែមអំពី បាខែមកម្ពុជា សូមចូលទៅកាន់ www.2015.barcampcambodia.org
ប្រភព Por Pok

Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.