Thursday, June 25, 2015

របៀប Jailbreak ទៅ iPhone 6+ , 6 , 5c , 5s , 4s ដោយប្រើជាមួយកម្មវិធី TaiG ក្នុង Windows សម្រាប់ iOS8.3


ប្រិយមិត្តមួយចំនួនប្រាកដ៏ជាធ្លាប់មានបញ្ហាជាមួយការ Jailbreak ទៅ iPhone 6+ , 6 , 5c , 5s , 4s មិនខាន។ ថ្ងៃនេះផងដែរខាងការងារពពកនឹងបង្ហាញគន្លឹះក្នុងការធ្វើវា។ ប៉ុន្តែស្មាតហ្វូនរបស់ប្រិយមិត្តត្រូវមានប្រព័ន្ធប្រតិបតិ្តការ iOS8.3 ជាមុនសិន ( អាចទាញយកនិងតំឡើងបានក្នុង iTunes ) ។ ខាងក្រោមនេះពពកនឹងបង្ហាញគន្លឹះដែរតម្រូវឳ្យប្រិយមិត្តត្រូវធ្វើតាមជំហានៗដូចខាងក្រោម :
ជំហ៊ានទី១ : ប្រិយមិត្តត្រូវទាញយកនិង install កម្មវិធី TaiG ជាមុន
ជំហ៊ានទី២ : ប្រិយមិត្តត្រូវបិទ Passcode និង Touch ID ដែរមាននៅក្នុងស្មាតហ្វូនរបស់ប្រិយមិត្ត ( ដូចឧទាហរណ៍ក្នុងរូបភាពខាងក្រោមនេះ )



ជំហ៊ានទី៣ : តម្រូវឳ្យប្រិយមិត្តត្រូវបិទកម្មវិធីដែលមានក្នុង Setting របស់ស្មាតហ្វូនប្រិយមិត្តដែរមានពាក្យថា Find My Phone ពីក្នុង iCloud



ជំហ៊ានទី៤ : ប្រិយមិត្តត្រូវភ្ជាប់ស្មាតហ្វូនរបស់ប្រិយមិត្តទៅនិងកុំព្យូទ័រ ដើម្បីធ្វើការ Backup ជាមុន ( ការ Backup នេះគឺដើម្បីទប់ស្កាត់ឬការពារក្នុងការបាត់បង់ឯកសារណាមួយក្នុងស្មាតហ្វូនប្រិយមិត្ត )
ជំហ៊ានទី៥ : ប្រិយមិត្តត្រូវបើកកម្មវិធី TaiG ( មានរូបដូចខាងក្រោមនេះ )


ជំហ៊ានទី៦ : ពេលបើកកម្មវិធីនោះ ក្នុងកម្មវិធីនឹងបង្ហាញថាវាបានទទួលស្គាល់ស្មាតហ្វូនប្រិយមិត្ត ។ បន្ទាប់មកប្រិយមិត្តត្រូវចុចធីសក្នុងប្រអប់នៅត្រង់ពាក្យ 3K Assistant 2.3.0
ជំហ៊ានទី៧ : ចុច Start ដើម្បីឳ្យវាដំណើរការ Jailbreak ។ បន្ទាប់មកប្រិយមិត្តនឹងឃើញចំនួនភាគរយនឹងកើនឡើង
ជំហ៊ានទី៨ : ពេលដំណើរការចប់វានឹងបង្ហាញរូបភាព មុខញញឹមព័ណបៃតងជាមួយពាក្យ Jailbreak succeeded!


សូមរីករាយ!ជាមួយការធ្វើ Jailbreak ក្នុងស្មាតហ្វូនសេរ៊ី iPhone របស់ប្រិយមិត្តទាំងអស់គ្នា៕

ប្រភព Por Pok

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!