Wednesday, June 24, 2015

ទីបំផុត កម្មវិធី WhatsApp បន្ថែម​មុខងារ Voice Calling នៅ​លើ Windows Phone ដែរហើយ!

ការទន្ទឹមរង់ចាំ របស់អ្នកប្រើ ប្រពន្ធ័ប្រតិបត្តិ ការណ៍ Windows Phone បានមកដល់ ហើយ ដែល កម្មវិធី WhatsApp ជាកម្មវិធី ផ្ញើសារដ៏ ពេញនិយម បានបន្ថែម មុខងារ Voice Calling ចូល Windows Phone app ដូចនឹង iOS និង Android ដែរ ធ្វើអោយ អ្នកប្រើ កម្មវិធី ក្នុងប្រព័ន្ធ នេះមានការសប្បាយ រីករាយ ជាខ្លាំង ដោយមិន ចាំបាច់ខ្វល់ខ្វាយ ជាមួយនឹង ការប្តូរ ទៅប្រើប្រាស់ កម្មវិធីដទៃ តទៅទៀត។

1

កម្មវិធី WhatsApp ​ ត្រូវបាន Facebook ទិញយក ដែលចំណាយ ទឹកប្រាក់រហូត ដល់ 20 ពាន់លានដុលា្លរ និងបាន បន្ថែមមុខងារថ្មី មួយនេះ កាលពី ទៅឆ្នាំមុន មកម៉្លេះ។ ទោះជា យ៉ាងណាក៏ដោយ វាអាច ដំណើរការ រលូន ជាធម្មតា។ ប្រសិនបើ អ្នកប្រើ មានបំនង ចង់តេ ទៅកាន់អ្នកដទៃ ឫមនុស្ស ជាទីស្រលាញ់ គេត្រូវមាន Version 2.12.60 ជាមុនសិន ទើបអាច ធ្វើការតេ បាន បើគ្មាន Versionនេះទេ វានឹងមិន Support ឡើយ រួចហើយ តំរូវអោយ ដោនឡូដ ឫដំឡើងនៃ Version ទើបអាច Support ដំណើរការ តេទៅបាន។

2

ថ្វីបើ WhatsApp មានការ យឺតយ៉ាវបន្តិច មិនដូច iOS និង Android ក៏ពិតមែន ប៉ុន្តែ នៅតែអាចដំណើរការ បានយ៉ាងល្អ ប្រសើរ និងជាកម្មវិធី ដ៏គួរអោយ ទាក់ទាញសំរាប់ Windows phone។ ហើយ យើងសង្ឃឹមថា វានឹង បង្កើតមុខងារ ផ្សេងទៀត ដើម្បីអោយមាន ប្រជាប្រិយភាព ដូច Skypes និង Vibers។

 ប្រភព Cambo-Report

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!