Monday, June 8, 2015

បែក​ធ្លាយ​អ៊ីមែល​បង្ហាញ​ថ្ងៃ​លក់​ iPhone 6s

ថ្មី ​ៗ​នេះ​មាន​​​​អ៊ីមែល​ផ្ទៃ​ក្នុង​​មួយ​​​បែក​ធ្លាយ​ពី​ក្រុមហ៊ុន​ ទូរគមនាគមន៍​​ Vodafone ​របស់​អង់គ្លេស​បាន​បង្ហាញ​ថា ​​​ទូរសព្ទ​ Smartphone ជំនាន់​ថ្មី​​របស់​ក្រុមហ៊ុន​ Apple នឹង​ដាក់​លក់​នៅ​ក្នុង​​ទី​២៥ ខែ​កញ្ញា​ ជា​មួយ​នឹង​ការ​កុម្ម៉ង់​ទិញ​​មុន​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៨​ ខែ​កញ្ញា​តទៅ។

iphone6_2988853b


​តាម​អ៊ីមែល​ដែល​​ត្រូវ​​បាន​ឃើញ​ដោយ​​សារព័ត៌មាន​ Mobile News ​បាន​ឲ្យ​ដឹង​ថា​ iPhone ថ្មី​នោះ​គឺ​​ពុំបាន​បញ្ជាក់​ពី​​ឈ្មោះ​ ម៉ូដែល​ពិត​របស់​វា​​នៅ​ឡើយ​នោះ​ទេ​ ប៉ុន្តែ​តាម​ការ​ប៉ាន់ស្មានមុខ​​​​​ជា​​ iPhone 6s ឬ iPhone 7។

​iPhone 6s និង 6s Plus ​គឺ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា ​នឹង​មា​នលក្ខណៈ​សម្បត្តិ​ស្រដៀង​ទៅ​នឹង​ម៉ូដែល​ iPhone 6 និង 6 Plus។ ប៉ុន្តែ​តាម​អ្នក​វិភាគ​លោក​ Ming-Chi Kuo របស់​​ក្រុមហ៊ុន​ KGI Securities ​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​​​ Apple នឹង​បន្ថែម​ពណ៌​ថ្មី​គឺ​​​ពណ៌​ទឹក​តែ (Rose Gold) ដូច​ទៅ​នឹង​ពណ៌​ Apple Watch ដែរ។


28997ED300000578-0-image-a-3_1431467453772


​ចំពោះ​ការ​ Upgrade នៅ​ផ្ទៃ​ខាង​ក្នុង​វិញ​គឺ​ត្រូវ​បានគេ​រំពឹង​ទុក​ថា​​​ នឹង​បំពាក់​ដោយ​កាម៉េរា​មាន​ទំហំ​ធំ​ 12 MP ​​ដែល​មាន​កម្រិត​គុណភាព​រូបភាព​ដូច​ទៅ​នឹង​កាមេរ៉ា​ប្រភេទ​ DSLR ដែរ​​។ បន្ថែម​ទៀត​នោះ​ iPhone ជំនាន់​ថ្មី​នេះ​នឹង​មាន​ RAM ទំហំ 2GB ​​​ប្រព័ន្ធ​សាក​ថ្ម​ Wireless កញ្ចក់​ការពារ​អេក្រង់​ប្រភេទ​ Sapphire glass , CPU ប្រភេទ​ថ្មី​គឺ​ A9​ មាន​ល្បឿន​លឿន និង​បច្ចេកវិទ្យា​ Taptic Engine ព្រម​ទាំង​ Force Touch ​​ដែល​មាន​នៅ​លើ​ MacBook និង Apple Watch ​ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ផង​ដែរ៕

289995B400000578-3078936-image-m-2_1431469330010

268B557A00000578-0-image-a-1_1426095483391

ប្រភព Sabay News

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!