ដើម្បី ផ្ដិតយករូបភាពបែបពន្លឺតិច (Low-Light) ឲ្យបានស្អាតគឺមិនមែនជាការងាយស្រួលនោះទេប្រសិនបើយើងមិន មានបច្ចេកទេស ឬគន្លឹះក្នុងការថត។ ដូចនេះដើម្បីទទួលបានរូបភាពដែលស្រស់ស្អាតជាលក្ខណៈ Low-Light អ្នកគួរតែអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម៖
ពេលវេលា៖
ពេលវេលាគឺសំខាន់ណាស់សម្រាប់ការថត Low-Lightឲ្យបានស្អាត។ ពេលវេលាដែលល្អបំផុតនោះគឺមួយម៉ោងបន្ទាប់ពីថ្ងៃរះ និងមួយម៉ោងមុនថ្ងៃលិច។ អ្នកអាចក្ដោបយកពេលវេលានេះ ដើម្បីថតបានរូបភាពដែលមានភាពស៊ីមេទ្រីគ្នារវាងពណ៌ និងពន្លឺបាន។
ធ្វើការ Focus ដោយខ្លួនឯង៖
នៅពេលដែលពន្លឺខ្សោយ ឡេន (Lens) របស់កាមេរ៉ាពិបាកក្នុងការធ្វើ Focus ដែលអាចធ្វើឲ្យទីតាំងនៃរូបភាពដែលអ្នកចង់ផ្ដិតយកនោះមានភាព ងងឹតខ្លាំង។ ដូចនេះអ្នកគួរតែធ្វើការកំណត់ Focus (Manual focus) ដោយផ្ទាល់លើទីតាំងដែលអ្នកចង់បាន ដើម្បីកាត់បន្ថយភាពងងឹតដែលអាចកើតមានឡើង។
ជៀសវាងការប្រើ Flash៖
ភ្លើងដែលបាញ់ចេញពី Flash ភ្លឺខ្លាំងសម្រាប់រូបភាព Low-Light ដូចនេះធ្វើឲ្យលុបបាត់រូបភាព (Subject) ដែលយើងចង់បាន ហើយចេញស្រមោលច្បាស់ជំនួសវិញ។ ក្នុងករណីនេះ អ្នកគួរកំណត់មុខងារ Exposure និងកុំប្រើ Flash។ យើងគួរតែប្រើភ្លើងពិលដើម្បីជះពន្លឺស្រាលៗ ទៅលើ Subject ជំនួសវិញ។
ដាក់កាមេរ៉ាឲ្យនឹង៖
ការដាក់ឲ្យកាមេរ៉ាឲ្យនឹង គឺសំខាន់ណាស់សម្រាប់ថតរូប Low Light បើពុំនោះទេរូបនឹងចេញមកព្រិលមិនខាន។ ជាទូទៅគេប្រើជើងកាមេរ៉ា Tripod ប៉ុន្តែបើអ្នកមិនចង់ប្រើឧបករណ៍មួយនេះទេ អ្នកអាចដាក់លើតុ ឬកន្លែងណាដែលធ្វើឲ្យកាមេរ៉ារបស់អ្នកមានលំនឹង។
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.