Monday, June 8, 2015

ស៊ីហ្គេម៖ U-23 កម្ពុជាចាញ់​ម្ចាស់​ផ្ទះ​សឹង្ហបុរ

ក្រុមកីឡា បាល់ទាត់​ជម្រើស​អាយុ​ក្រោម២៣ឆ្នាំ​កម្ពុជា (U-23) បាន​ប្រកួតចាញ់​​ម្ចាស់ផ្ទះ​សឹង្ហ​បុរី​ ៣-១ នៅ​កីឡដ្ឋាន Jalan Besar សម្រាប់​ការប្រកួត​លើក​ទី​បី​ពូ​ល A នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី២៨ ។

សឹង្ហ​បុរី​នាំមុខ ២-០ នៅ​នាទីចុងក្រោយ​នៅ​ចុង​តង់​ទីមួយ តាមរយៈ​ការ​តែ​តបាល់​បញ្ចូល​ទី​របស់ Sulaiman Safirul និង Ramli Faris។ ចាន់ វឌ្ឍនាកា បាន​ចូល​លេង​ជំនួស សុក ច័ន្ទ​រស្មី នៅ​នាទី៥០ ហើយ៧នាទី​ក្រោយមក គេ​បានតែ​តបាល់​វាយបក​តាម​ពីក្រោយ​មួយ​គ្រាប់​សម្រាប់​កម្ពុជា ក្រោយ​ការបញ្ជូន​របស់ ឈិន ឈឿន។ ប៉ុន្តែ​ចុង​តង់​ទី២ Suhaimi Sahil បន្ថែម​បាន​មួយ​គ្រាប់​ទៀត​សម្រាប់​ម្ចាស់ផ្ទះ។

ការ​ប្រកួតក្រោម​ការ​កាត់ក្តី​របស់អាជ្ញាកណ្តាល​ជន​ជាតិចិន Ma Ning ​មាន​ការ​ប៉ះទង្គិច​យ៉ាង​ច្រើន ដោយភាគ​ច្រើន​ក្រុម​កីឡាករកម្ពុជា​ទទួល​រងគ្រោះ។

ជម្រើស១១នាក់​ដំបូង៖
អ៊ុំ សេរី​រ័ត្ន (អ្នកចាំទី) សុខ សុវណ្ណ, នេន សុធា​រ័ត្ន, សឿ​យ វិសាល, សំអឿន ពិដោរ, ប្រាក់ មុន្នី​ឧ​ត្ត​ម (ប្រធាន​ក្រុម) (កែវ សុខផេង៧៨') សុះ ស៊ូ​ហា​ណា, អុល រ៉ាវី (ហួយ​ ផល្លីន ៥៥'), សុក ច័ន្ទ​រស្មី (ចាន់ វឌ្ឍនាកា ៥០'), ឈិន ឈឿន, ផាន់​នី អ៊ី​រដ្ឋា។

កីឡាករ​បម្រុង៖  ភួង សុខ​សា​ណា, ទិ​ត្យ ឌី​ណា, ង៉​យ ស្រ៊ី​ន, ប៉េង ប៊ុន​ឆាយ, ទូច បញ្ច​រ៉ុង, ណុប តុលា (របួស)។


 ប្រភព ThmeyThmey

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!