Monday, June 8, 2015

ប្លែក​ពី​មុន​! Apple​ ​នឹង​សម្ពោធ​​ផលិត​​ផល​ថ្មី​​យប់​​នេះ​ តែ​ឲ្យ​គេ​​ឃើញ​​របស់​​ខ្លះ​​​លើ​​​​​ប៉ាណូ​​​

ការ ​ខិត​ចូល​មក​ដល់​នូវ​ព្រឹត្តិការ​ដ៏​ធំ​របស់​ក្រុមហ៊ុន ​Appleបាន​ធ្វើ​ឲ្យ​ក្រុម​ការងារ​រៀប​ចំ​កម្មវិធី​នេះ​ដុត​ដៃ​ដុត​ជើង​យ៉ាង​ ខ្លាំង​ ព្រោះ​នៅ​សល់​ពេល​មិន​ដល់​មួយ​ថ្ងៃ​ទៀត​នោះ​ទេ។

cg41zgdwcaa-95j-1

ការ​រៀប​ចំ​ព្រឹត្តិការ​នៅ​ឆ្នាំ​នេះ​ត្រូវ​គេ​សង្កេត​ឃើញ​ថា ​មាន​ការ​រៀប​ចំ​ផ្ទាំង​ឃោសនា​ស្រស់​ស្អាត​ខុស​ពី​ឆ្នាំ​មុន​ៗ​ ដែល​ផ្ទាំង​ទាំង​នោះ​គឺ​បញ្ជាក់​ពី​វត្តមាន​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ ថ្មី​ចំនួន​៣​របស់​Apple។ ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​ទាំង​៣​នោះ​រួម​មាន​ iOS​ (សម្រាប់​ពពួកiPhone​ និង​ iPad) ​OS X​ (សម្រាប់​កុំព្យូទ័រ​ Mac) និង​ WatchOS​ ដែល​ជា​ឈ្មោះ​ប្រតិបត្តិការ​ដ៏​ថ្មី​មួយ​របស់​ Apple​ សម្រាប់​ដាក់​លើ​ Apple Watch​ របស់​ខ្លួន។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ព្រឹត្តិការ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ទីក្រុង​ San Francisco​ រដ្ឋ​ California សហរដ្ឋអាមេរិក​ នា​​ថ្ងៃ​ទី​៨​ ខែ​មិថុនា​ វេលា​ម៉ោង​១០​ព្រឹក​ ដែល​ត្រូវ​នឹង​ម៉ោង​១២​យប់​ឆ្លង​ចូល​ ថ្ងៃ​ទី​៩​​ក្នុង​​ប្រទេស​កម្ពុជា។ ដូច​នេះ​ចូរ​​រង់​ចាំ​ទស្សនា​ទាំង​អស់​គ្នា​ថា​តើ​នឹង​មាន​អ្វីខ្លះ​ដែល​ Appleនឹង​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការ​នេះ។

img_0174

os-x-yosemite

ប្រភព Sabay News

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!