ក្រោយ ប្រកាសបង្ហាញខ្លួននៅទីផ្សារអាស៊ីអាគ្នេយ៍កាលពីប៉ុន្មានសប្ដាហ៍ មុននេះ P8 កំពូលទូរសព្ទម៉ូដែលចុងក្រោយរបស់ក្រុមហ៊ុន Huawei បានមកដល់ទីផ្សារប្រទេសកម្ពុជា។ ក្នុងការប្រកាសចេញលក់ជាផ្លូវការ ក្រុមហ៊ុនបានកំណត់តម្លៃទូរសព្ទដ៏គួរឲ្យចាប់អារម្មណ៍នេះប្រហែល ៤៧៩ ដុល្លារសម្រាប់ជម្រើសពណ៌ប្រផេះ (Titanium Gray)។
លោក ឯម យុទ្ធូ ប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei បានឲ្យដឹងថា ការប្រកាសចេញលក់ P8 នៅទីផ្សារកម្ពុជា អាចចាត់ទុកថាលឿនជាងបណ្ដាប្រទេសមួយចំនួនទៀតនៅតំបន់ អាស៊ីអាគ្នេយ៍។
កម្ពុជាជាទីផ្សារប្រទេសទីបួននៅតំបន់អាស៊ីបន្ទាប់ពីចិន ហុងកុង និងភូមា ដែល Huawei បានប្រកាសចេញលក់ជាផ្លូវការដើម្បីបំពេញតម្រូវការទីផ្សារអ្នក ប្រើប្រាស់។
Huawei P8 រចនាឡើងផ្តោតលើការរចនារូបរាង ជាពិសេសលើមុខងារកាមេរ៉ា។ P8 មានសមត្ថភាពខ្ពស់អាចបម្លែងពន្លឺបានយ៉ាងល្អ ទោះបីថតនៅក្នុងទីងងឹត ខ្សោយពន្លឺ ឬកុងពន្លឺ។ ទូរសព្ទនេះអាចថតជាប់ចលនាពន្លឺជាមួយមុខងារបួនយ៉ាង Light Trails, Silky Water, Star Track និង Light Graffiti។ ជាពិសេសមុខងារ Director Mode ដែលអាចឲ្យអ្នកប្រើប្រាស់បញ្ជានិងតភ្ជាប់ស្មាតហ្វូន ដំណើរដោយប្រព័ន្ធប្រតិបត្តិការ Android ចំនួន ៣ ផ្សេងទៀត ក្នុងអំឡុងពេលថតវីដេអូ ដើម្បីចាប់យករូបភាពពីជ្រុងឬទិសខុសៗគ្នាចំនួន ៤ ទិស ក្នុងពេលដំណាលគ្នា និងអាចបញ្ចូលគ្នាដើម្បីកាត់តជាវីដេអូសម្រេចមួយដែរ។
P8 ក៏រចនាឡើងយល់ពីញាណរបស់អ្នកប្រើប្រាស់។ វាអាចរកឃើញវិញភ្លាមៗដោយគ្រាន់តែស្រែកសួរ “ទូរសព្ទនៅឯណា” ទូរសព្ទនឹងឆ្លើយត្រឡប់មកវិញជាមួយបទភ្លេងនិងសារជាសំឡេង។
លោកល៉ីវ ស៊ីយ៉ាង អគ្គនាយកផ្នែកលក់ក្រុមហ៊ុន Huawei មានការរំពឹងខ្ពស់សម្រាប់ទីផ្សារលក់ P8 នៅប្រទេសកម្ពុជា ដោយលោកមើលឃើញជាទីផ្សារដ៏មានសក្ដានុពលមួយនៅក្នុងតំបន់។
លោកថា P8 រចនាឡើងយ៉ាងល្អពិសេស ដែលនឹងអាចឆ្លើយតបរាល់ការចង់បាននិងជាជម្រើសដ៏ប្រសើរសម្រាប់ អតិថិជនក្នុងការទិញប្រើប្រាស់។
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.