Thursday, June 11, 2015

Candy Crush Saga​ វិល​មក​​អង្រួន​ចិត្ត​អ្នក​កម្សាន្ត​ជា​ថ្មី​នៅ​លើ​ Windows 10

ក្រុមហ៊ុន ​ Microsoft បាន​សរសេរ​នៅ​លើ​ម៉ាស៊ីន​ហ្គេម Xbox Wire ថា ហ្គេម​ជា​ផ្នែក​ដ៏​សំខាន់​នៃ​​ប្រព័ន្ធ​ប្រតិបត្តិការ Windows ដូច​ជា​ហ្គេម Solitaire, Minesweeper និង Hearts ដែល​ហ្គេម​ទាំង​នេះ​មាន​អ្នក​ទាញ​លេង​ដល់​ទៅរាប់​លាន​ដង​ក្នុង​រយៈ​ពេល​ ប៉ុន្មាន​ឆ្នាំ​នេះ។

candy-crush-saga-coming-to-windows-10-2015

ក្រុមហ៊ុន​បញ្ជាក់​ថា ហ្គេម​ទាំង​អស់​នេះ​នឹង​ត្រលប់​មក​វិញ​នៅ​ក្នុង​ Windows 10 អម​ជាមួយ​ហ្គេម​មួយ​ទៀត​ដែល​អ្នក​កម្សាន្ត​ជា​ច្រើន​ធ្លាប់​លឺ​គឺ Candy Crush Saga ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​មួយ​មាន​ឈ្មោះ​ថា King។

Candy-Crush-Saga-Screenshot-01

Candy Crush Saga​ គឺ​ជា​ហ្គេម​ Match-3 puzzle​ ដែល​បាន​បើក​អោយ​ប្រើប្រាស់​នៅ​ឆ្នាំ​២០១២​ លើ​ទូរសព្ទ Smart Phoneនិង ​Facebook។​ អ្នក​ដែល​ប្រើ​ប្រាស់​ទូរសព្ទ​ដែល​មាន​ប្រព័ន្ធ​​ប្រតិបត្តិ​ការ​Windows​ ធ្លាប់​ទទួល​បាន​នូវ​អារម្មណ៍​រីករាយ​ពី​ហ្គេម Candy Crush Saga បន្ទាប់​បង្ហាញ​ខ្លួន​កាល​ពី​ខែ​ធ្នូ​ ហើយ​នៅ​ចុង​ឆ្នាំ​នេះ​អ្នក​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ Windows10 ទាំង​អស់​នឹង​ទទួល​បាន​បទពិសោធន៍​ថ្មី​ពី​ហ្គេម​នេះ​ម្តង​ទៀត​។ Candy Crush Saga​ នឹង​តម្លើង​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​អតិថិជន​ដែល ​Upgrade​ឬ​ទាញ​យក​Windows10ក្នុង​កំឡុង​ពេល​ដែល​ហ្គេម​នឹង​ដាក់​អោយ​ប្រើ​ ប្រាស់​ជា​ផ្លូវ​ការ។

ចំពោះ ​Windows 10 បច្ចុប្បន្ន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​អោយ​ប្រើប្រាស់​នៅ​ក្នុង​​អំឡុង​ខែ​មិថុនា​ឬ​ចុង​ខែ​កក្កដា​។

 ប្រភព Sabay News

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!