Thursday, June 11, 2015

បច្ចេកវិទ្យា​អស្ចារ្យ​ចំនួន​៤​ ​បំពាក់​​ក្នុង​ BMW​ ស៊េរី​​២០១៦​​

BMW 7 Series ​ឆ្នាំ​២០១៦​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ហើយ​កាល​ពី​ថ្មី​ៗ​នេះ​ ដោយ​មាន​​ការ​រចនា​រូប​រាង​យ៉ាង​ស្រស់​​ស្អាត​ ទាំង​ផ្នែក​​ខាង​ក្រៅ​និង​​ផ្នែក​ខាង​ក្នុង។​ ជា​មួយ​គ្នា​នេះ​​ដែរ ​​​រថយន្ត​​នេះ​​ក៏​មាន​បំពាក់​​នូវ​បច្ចេកវិទ្យា​​ចុង​ក្រោយ​​បំផុត​ចំនួន​ ៤​ ដែល​គេ​មិន​ធ្លាប់​ជួប​ប្រទះ​នៅ​លើ​ម៉ូដែល​មុន​ៗ​របស់​BMW ។

ខាង​ក្រោម​នេះ​ជា​បច្ចេកវិទ្យា​ពិសេស​ចំនួន​៤​ដែល​មាន​លើ​ BMW 7 Series​ ឆ្នាំ​២០១៦​៖

១. ចត​ដោយ​ប្រើ​តេឡេ​បញ្ជា​
Remote

នេះ​​ជា​បច្ចេកវិទ្យា​ដំបូង​​គេ​លើ​ពិភព​លោក​ ដែល​អាច​បញ្ជា​រថយន្ត​ចូល​ចត​បាន​ដោយ​គ្រាន់​តែ​ប្រើ​ប្រាស់​តេឡេ​បញ្ជា​ឲ្យ ​ទៅ​មុខ​ឬ​ថយ​ក្រោយ។​ ដូច​នេះ​វា​​កាន់​តែ​មាន​ភាព​ស្រួល​សម្រាប់​ការ​ចូល​ចត​ក្នុង​កន្លែង​តូច​ ចង្អៀត។


២. Vitality Programme​
Vitality Programme

ជា​បច្ចេកវិទ្យា​​មួយ​ដែល​អាច​បំបាត់​​នូវ​ភាព​នឿយ​ហត់​​​កើត​មាន​ចំពោះ​ ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ ដោយ​បច្ចេកវិទ្យា​នេះ​មាន​មុខ​ងារ​ពិសេស​​មួយ​សម្រាប់​ធ្វើ​ការ​ម៉ាស្សា​ដល់ ​អ្នក​ដំណើរ។
​​
​៣. iDrive 5.0
iDrive 5.0

​iDrive​ ជំនាន់​ថ្មី​នេះ​មាន​មុខងារ​មួយ​ដែល​បញ្ជា​ដោយ​​កាយ​វិការ។ គ្រាន់​តែ​គ្រវី​ដៃ​ អ្នក​បើក​បរ​អាច​ធ្វើ​ការ​បន្ថែម​ ឬ​​បន្ថយ​សំឡេង​​ចម្រៀង​ ឬ​វិទ្យុ​ និង​​អាច​​បញ្ជា​អ្វី​ៗ​ជា​ច្រើន​ផ្សេង​ទៀត។ លើស​ពី​នេះ​ វា​មាន​មុខ​ងារ​ដែល​អាច​សាក​ថ្ម​​ទូរសព្ទ​ដោយ​មិន​ប្រើ​ខ្សែ​ ភ្ជាប់​ប្រព័ន្ធ​ទូរសព្ទ​ និង​មាន​បំពាក់​នូវ​ប្រព័ន្ធ​ Wi-Fi​ ថែម​ទៀត​ផង។

៤. តួ​រថយន្តធ្វើ​​ពី​​កាបូន​លាយ​
Carbon Core

តួ​គ្រោង​រថយន្ត​​ ដែល​ធ្វើ​ពី​កាបូន​ លាយ​ជាមួយ​នឹង​ប្លាស្ទិក​រឹង​ ដែក​ថែប​​ និង​ជាតិ​អាលុយមីញ៉ូម​​ផង​នោះ​ កាន់​តែ​ធ្វើ​ឲ្យ​រថយន្ត​នេះ​មាន​ភាព​រឹង​មាំ​បន្ថែម​ទៀត។
រថយន្ត​ BMW​ជំនាន់​ចុង​ក្រោយ​នេះ​​នឹង​ដាក់​បង្ហាញ​នៅ​ក្នុង​កម្មវិធី​​តាំង​បង្ហាញ​រថយន្ត​មួយ​នា​ខែ​កញ្ញា​ឆ្នាំ​២០១៥​នេះ​ហើយ។

 ប្រភព Sabay News

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!