ដើម្បីបានសៀវភៅច្បាប់អេឡិចត្រូនិកទាំងនោះមកអានធ្វើតាមជំហានខាងក្រោម៖
១. សម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រ
ក .ដំបូងចុចត្រង់នេះ … ដើម្បីទៅកាន់ប្រភពដើមសៀវភៅទាំងនោះ
ខ .ចុចលើពាក្យ Add To Drive បន្ទាប់មក ចុចលើពាក្យ Open in Drive រួចចុច Open to Drive
គ .ត្រង់នេះទាមទារឲ្យប្រិយមិត្តមានគណនី Google (email) មួយដើម្បីចូលទៅកាន់ Google Drive បាន
ឃ. មួយទៀតប្រិយមិត្តអាច Download ជា File PDF បាន (មើលរូប)
២. សម្រាប់អ្នកប្រើប្រាស់ទូរសព្ទទាំង iOS និង Android
ក. ដំបូងត្រូវទាញយក App មួយឈ្មោះថា Google Drive ពី App Store ឬ Play Store
ខ. បន្ទាប់មកចុចត្រង់នេះ… ដើម្បីចូលទៅប្រភពដើមនៃសៀវភៅច្បាប់ទាំងនោះ
គ. ត្រង់នេះទាមទារឲ្យប្រិយមិត្តមានគណនី Google (gmail)មួយសម្រាប់ចូលទៅកាន់ Google Drive បាន ,ចុច Sign In
ឃ. ចុចពាក្យថា Add បន្ទាប់មកពាក្យ Open in Drive
ង. ត្រង់នេះគឺរាល់សៀវភៅទាំងអស់នឹងទាញយកចូលទៅក្នុង Google Drive ពេលប្រិយមិត្តចង់បើកមើលគឺគ្រាន់តែចូលទៅកាន់ App Google Drive ជាការស្រេច
បញ្ជាក់៖ ប្រិយមិត្តគ្រាន់តែបំពេញ Gmail ដែលប្រិយមិត្តប្រើប្រាស់លើកុំព្យូទ័រឲ្យដូចទៅលើទូរសព្ទគឺអាចបើកមើលនៅលើ Google Drive របស់ទូរសព្ទបានហើយ។
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.