អូស្រ្តាលី ៖ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Virgin ដែលមានគោលដៅហោះហើរពីក្រុង ឡូសអាន់ជឺឡេស សហរដ្ឋអាមេរិកទៅកាន់ទីក្រុង Brisbane ប្រទេសអូស្ត្រាលី ត្រូវបានបញ្ជារឲ្យហោះត្រឡប់ទៅចុះចត នៅឯព្រលានយន្តហោះ ឡូសអាន់ជឺឡេស វិញ កាលពីវេលាទៀបភ្លឺព្រឹកថ្ងៃព្រហស្បតិ៍ទី ៣០ ខែកក្កដានេះ បន្ទាប់ពីប្រទះឃើញមានស្នាមប្រេះនៅលើកញ្ចក់បង្អួចនៃយន្តហោះ។
ក្រុមហ៊ុនអាកាសចរណ៍ អូស្ត្រាលី Virgin បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ជើងហោះហើរលេខ VA8 ត្រូវបានបង្ខំ ឲ្យត្រឡប់ទៅកាន់ព្រលានយន្តហោះ ទីក្រុង ឡូសអាន់ជឺឡេស វិញភ្លាមៗ ដែលវាជាវិធានការបង្ការបន្ទាន់ក្រោយរកឃើញស្នាមប្រេះកញ្ចក់។
សេចក្តីរាយការណ៍ដដែលបន្តថា ៖ «វិស្វករបច្ចេកទេសកំពុងធ្វើការលើបញ្ហានេះ ហើយយើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកដំណើរទាំងអស់កាន់តែឆាប់ដែលអាចធ្វើទៅបាន»។
តាមការចេញផ្សាយរបស់សារព័ត៌មាន The Courier Mail ប្រចាំក្រុង Brisbane ប្រទេសអូស្ត្រាលីបានឲ្យដឹងដែរថា យន្ដហោះដែលជួបហេតុការណ៍ខាងលើជាប្រភេទយន្តហោះ ប៊ូអ៊ីង ៧៧៧ ដែលទើបធ្វើការហោះចេញពីព្រលានយន្តហោះបាន តែ ៣០ នាទីប៉ុណ្ណោះ ត្រូវបានគេរកឃើញមានស្នាមប្រេះបែកកញ្ចក់។
តាមសាក្សីជាអ្នកដំណើរនៅលើយន្ដហោះឈ្មោះ Shari Price បានប្រាប់ គេហទំព័រព័ត៌មាន ninemsn របស់អូស្ត្រាលីថា ៖ «ខ្ញុំគិតថាអ្នកទាំងអស់គ្នាបានចាប់ផ្តើមព្រួយបារម្ភគ្រប់ៗគ្នា អំពីអ្វីដែលបានកើតឡើង។ នៅពេលដែលយើងបានចុះចតដល់ដី វាមានសម្លេងឮកាន់ខ្លាំងជាងអ្វីដែលពួកយើងបានឮសម្លេងនៅលើអាកាសដែលយើងគិតថាវាមិនសូវជាគួរឲ្យបារម្ភ »៕
ប្រភព Post Khmer
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.