Wednesday, July 29, 2015

ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade

Cover

ជឿជាក់ថា ប្រិយមិត្ត ប្រាកដជាបានជ្រាប និងបានដឹង ពីពត៌មាន អំពី Windows 10 រួចមកហើយ ដែលក្រុមហ៊ុន បានចេញ ជាផ្លូវការ កាលពី ម្សិលមិញនេះ។ នៅក្នុង Windows 10 នេះដែរ មានផ្ទាំង interface និងមុខងារថ្មីៗ ជាច្រើន ដែលនឹង ធ្វើអោយ លោកអ្នក ភ្ញាក់ផ្អើល និងពេញចិត្ត បន្ទាប់ពីបាន តម្លើងវា នៅលើ កុំព្យូទ័រ របស់ខ្លួនរួច។ យ៉ាងណាមិញ ក៏មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!
1
  • ជំហ៊ានទី ១៖ សូមចូលទៅកាន់ Driver C រួចចូល ទៅកាន់ Folder “$Windows.~BT” ហើយធ្វើ ការលុប រាល់ File និង Folder ដែលមាន នៅក្នុង Folder នោះតាម ដែលអាច ហើយយើង ជឿជាក់ថា ប្រាកដជាមាន File និង Folder ខ្លះមិន អាចលុប បាននោះទេ ប៉ុន្តែសូម កុំបារម្ភ នេះមិនមាន បញ្ហាអ្វីឡើយ។ (បញ្ជាក់៖ ត្រូវប្រាកដថា អ្នកបាន បើកនូវ Hidden Option ទើបអាច មើលឃើញ File និង Folder ដែលកុំព្យូទ័រ បានលាក់)។
2

3
  • ជំហ៊ានទី ២៖ បន្ទាប់មកចូលទៅកាន់ Drive C រួចចូល ទៅកាន់ Folder Windows > SoftwareDistribution > Download បន្ទាប់មកធ្វើ ការលុបនូវ File ទាំងអស់ ដែលមាន នៅក្នុង Folder នោះ។
  • ជំហ៊ានទី ៣៖ ធ្វើការទាញយកម្តងទៀត ដោយធ្វើការ upgrade តាមរយៈ Windows Update
4
  • ជំហ៊ានទី ៤៖ មកដល់ត្រឹមចំណុចនេះ គ្រាន់តែរង់ចាំវា ដំណើរការ ដោយខ្លួនវា ជាការស្រេច។
5
នេះគ្រាន់តែជា ដំណោះស្រាយមួយ ទៅលើបញ្ហា Error 80240020 ប៉ុណ្ណោះ ដែលវាមាន ប្រសិទ្ធភាពសម្រាប់កុំព្យូទ័រ មួយចំនួន ហើយប្រសិនបើ លោកអ្នក ព្យាយាម ធ្វើម្តងហើយ ម្តងទៀតហើយ នៅតែ មិនដំណើរការ នោះ សូមធ្វើតាម វិធីសាស្រ្ត ថ្មីមួយទៀត ដោយចុចទីនេះ !!
ជាចុងក្រោយ សូមបញ្ជាក់ដល់មិត្តអ្នកអាន អោយបាន ជ្រាបថា អ្នកត្រូវ ច្បាស់ផងថា ម៉ាស៊ីន កុំព្យូទ័ររបស់អ្នក អាចទ្រទ្រង់ ឬមានសមត្ថភាព គ្រប់គ្រាន់ សំរាប់ដំឡើង Windows ជំនាន់នីមួយៗ ដែលអ្នកចង់ ដំឡើងបាន ជាមុនសិន ទើបការដំឡើង កាន់តែមាន ភាពរលូន។
ប្រភព Cambo Report

1 comments:

Anonymous said...

i have this problem (error "0x80070490) when i upgrade from windows 8 to window 10 , can u help me !!

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!