ការ
ដើរ Shopping សម្រាប់មិត្តៗនារីគឺជា
ចំណង់ចំណូលចិត្តដែលមិនអាចខ្វះបាននៅពេលទំនេរ។ ពេលខ្លះ
អ្នកទិញបានហើយនៅពិបាកមកលសំលៀកបំពាក់ទាំងនោះចុះឡើងទៀត។
បើសមមិនអីទេ តែបើមិនសមវិញ
អ្នកត្រូវដោះចេញហើយលទំហំថ្មីទៀតពិតជាសាំចិត្ត។ ឥលូវនេះ
អ្នកលែងពិបាកត្រូវដោះខោអាវលដូចមុនទៀតហើយ ព្រោះ Virtual Mirror
អាចជួយដល់អ្នកបាន។ Virtual Mirror
គឺជាកញ្ចក់ពិសេសដែលប្រើបច្ចេកវិទ្យាទំនើបចុងក្រោយអាចឲ្យ
អ្នកលសំលៀកបំពាក់បាន
ដោយងាយគ្រាន់តែជ្រើសរើសសំលៀកបំពាក់ដែលអ្នកចូលចិត្ត
រួចស្កេនទំហំដងខ្លួនរបស់អ្នក
វានឹងស្កេនខោអាវឲ្យត្រូវនឹងទំហំដងខ្លួនរបស់អ្នកតែម្ដង។
និស្សិតស្រី ម្នាក់កំពុងសាកល្បងប្រើប្រាស់ Virtual Mirror នៅវិទ្យាស្ថានជាតិបច្ចេកវិទ្យានាពេលកន្លងមក
តើកញ្ចក់ដ៏ទំនើបនេះដំណើរការដូចម្ដេច?
១ អ្នកប្រើប្រាស់ អាចឈរនៅមុខកញ្ចក់កម្ពស់ពីរម៉ែត្រ និងទទឹង ១,៦ ម៉ែត្រក្នុងចម្ងាយ ១ ម៉ែត្រពីវា
២ ដាក់ដៃទាំងពីររបស់អ្នកទៅលើស្នាមដៃនៅស្គ្រីនដើម្បីស្កេនរូបរាងមួយជំហរ
៣ ជ្រើសរើសសំលៀកបំពាក់ដែលអ្នកពេញចិត្តដើម្បីល ដោយមើលតាមការណែនាំនៅលើស្គ្រីន
៤ ចុងបញ្ចប់ អ្នកអាចថតរូបខោអាវដែលអ្នកលរួចហើយនៅលើស្គ្រីនរបស់ Virtual Mirror ប្រសិនបើអ្នកចូលចិត្ត
សកម្មភាពថតរូបលខោអាវលេងកម្សាន្តពីទូ Virtual Mirror
ពីសំណាក់យុវវ័យនៅផ្សារ ទំនើប AEON
ពីសំណាក់យុវវ័យនៅផ្សារ ទំនើប AEON
Virtual Mirror ត្រូវបាននាំចូល
និងចែកចាយដោយក្រុមហ៊ុន WorldBridgE Commerce។
ពេលនេះវាកំពុងដាក់ឲ្យសាកល្បងប្រើប្រាស់នៅក្នុងរោងភាពយន្ត
Major Cineplex ផ្សារទំនើប AEON។ ទៅថ្ងៃអនាគត
ម្ចាស់ហាងសំលៀកបំពាក់ដែលចាប់អារម្មណ៍អាចជាវ ឬជួល
យកទៅប្រើប្រាស់ក្នុងហាងរបស់ពួកគាត់បានដើម្បីផ្ដល់ភាពងាយស្រួល
ក្នុងការលសំលៀកបំពាក់ដល់អតិថិជន៕
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.