ភ្នាក់ ងារសុខភាពជាតិប្រចាំប្រទេសអង់គ្លេសបានប្រកាសថា មន្ទីរពិសោធរបស់ខ្លួននឹងចាប់ផ្ដើមផលិតគ្រាប់ឈាមក្រហមនៅឆ្នាំ ២០១៧ ខាងមុខនេះ ដែលមានន័យថា ឈាមសិប្បនិម្មិតនឹងអាចប្រើជំនួសឈាមរបស់អ្នកជំងឺបាន។
មូលហេតុនៃការបង្កើតគ្រាប់ឈាមក្រហមនេះ គឺដើម្បីបំពេញតម្រូវការឈាមដែលភ្នាក់ងារសុខភាពជាតិត្រូវការ ដោយសារតែចំនួននៃអ្នកផ្ដល់ឈាមមានការថយចុះជាលំដាប់។ ក្រុមអ្នកវិទ្យាសាស្ត្ររំពឹងថា ការសាកល្បងជំហានដំបូងនឹងអាចទទួលបានជោគជ័យ។ ប្រសិនបើជោគជ័យ ឈាមសិប្បនិម្មិតនឹងអាចបង្កើតបានដោយគ្មានចំនួនកំណត់សម្រាប់ការ ប្រើប្រាស់សង្គ្រោះបន្ទាន់។
ដោយសារឈាមនេះផលិតនៅក្នុងមន្ទីរពិសោធ ដូចនេះវាមានសុវត្ថិភាពជាងឈាមដែលគេបានបរិច្ចាគ ដោយឈាមដែលបរិច្ចាគអាចនឹងមានផ្ទុកមេរោគ។
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.