Thursday, June 11, 2015

មុខងារ​និង​កម្មវិធី​ថ្មីៗ​១០​លើ​ iOS 9 ​មាន​លើ​ Android ​រាប់​​ឆ្នាំ​​​មក​ហើយ

​ ជា​មួយ​នឹង​ការ​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ ប្រតិបត្តិការ​ជំនាន់​ចុងក្រោយ​របស់​ក្រុមហ៊ុន Apple ​គឺ iOS 9 ​ពិត​ជា​ធ្វើ​ឲ្យ​ប្រិយមិត្ត​របស់​ខ្លួន​មាន​ការ​សប្បាយ​ចិត្ត​​ដោយ​​មុខងារ OS ថ្មី​នេះ​បាន​ដាក់​បញ្ចូល​មុខងារ​និង​កម្មវិធី​ថ្មីៗ​ច្រើន។ ​ប៉ុន្តែ​ចំពោះ​មុខងារ​ថ្មី​និង​កម្មវិធី​ថ្មី​ៗ​មួយ​ចំនួន​​ក្នុង​ចំណោម​ នោះ​គឺ​មាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ​ជា​យូរ​ណាស់​មក​ហើយ។​

iOS-91


Split Screen និង Multi-tasking

Screen-Shot-2015-06-08-at-2.05.56-PM-720x398

​​iOS 9 ​បាន​បន្ថែម​មុខ​ងារ​ថ្មី​លើ iPad Air 2 គឺ​ ​Split Screen & Multi-tasking ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាច​ដំណើរ​ការ​​កម្មវិធី​ពីរ​ក្នុង​ពេល​តែ​ មួយ ​​​និងលើ​ផ្ទៃ​អេក្រង់​តែ​មួយ​បាន។​ ប៉ុន្តែ​មុខ​ងារ​នេះ​គឺ​មាន​នៅ​លើ​ឧបករណ៍​ Android ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ហើយ​ ​ដូច​ជា​លើ​ Galaxy S6, Galaxy Note 3, LG G3, និង​ LG G4។ លើស​ពី​នេះ​ទៅ​ទៀត​នោះ​​​ ចំពោះ​ Tablet របស់​​ Samsung មួយ​ចំនួន​​អាច​បើក​បាន​ដល់​ទៅ​បួន​​កម្មវិធី​ឯណោះក្នុង​ពេល​តែ​មួយ។


Picture-in-Picture

Screenshot_2015-06-08-14-16-07

​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​ដែរ​ក៏​​បាន​បន្ថែម​មុខងារ​ ថ្មី​មួយ​ទៀត​គឺ​ Picture-in-Picture​ ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​​មើល​​និង​ពង្រីក​ពង្រួម​កម្មវិធី​វីដេអូ​​ ពេល​កំពុង​ដំណើរ​ការ​កម្មវិធី​ផ្សេង​ទៀត​បាន​។ ប៉ុន្តែ​សម្រាប់​មុខងារ​នេះ​ដែរ​​ក៏​​​មាន​នៅ​លើ​​ Android តាំង​ពី​ម៉ូដែល​ Galaxy S3​ មក​ម៉្លេះ​ដែល​មាន​ឈ្មោះ​ថា​ Pop-Up Play ​ ហើយ​​រហូត​មក​ដល់​ពេល​នេះ​វា​ជា​មុខងារ​​ធម្មតា​មួយ​ទៅ​ហើយ​សម្រាប់​អ្នក​ ប្រើ​ Android។


Spotlight

Screen-Shot-2015-06-08-at-3.05.34-PM-720x403

Notifications និង​មុខងារ​ Spotlight​ លើ​ iOS 9 ​គឺ​មាន​ភាព​ឆ្លាតវៃ​និង​ងាយ​ស្រួល​ប្រើ​ប្រាស់។ Spotlight នឹង​បង្ហាញ​អ្នក​ប្រើ​ប្រាស់​នូវ​ ​​Recent Contact, Apps, ​​ទីកន្លែង​ដែល​អ្នក​ចូល​ចិត្ត​ទៅ,​​ បទ​ចម្រៀង​ដែល​ចូល​ចិត្ត​ស្ដាប់​​​​មុន​ពេល​ដែល​ចង់​ស្វែង​រក​វា។ ដូច្នេះ​មុខងារ​​ហ្នឹង​ជា​មុខងារ​ថ្មី​​​សម្រាប់​ប្រិយមិត្ត​ iOS។ ប៉ុន្តែ​​មុខ​ងារ​ស្រដៀង​គ្នា​នេះ​( Google Now ) គឺ​មាន​នៅ​លើ​ Android ​ជាង​ពីរ​ឆ្នាំ​រួច​ទៅ​ហើយ។ មិន​ត្រឹម​តែ​មុខងារ​ស្រាប់​លើ​ Android នោះ​ទេ​ ក៏​មាន​​កម្មវិធី​បន្ថែម​ដូច​ជា​​ Textra ​ជា​ដើម។


Low-power Mode

low-power-720x393

​ចំពោះ​មុខ​ងារ​ដូច​គ្នា​នេះ(Low-power Mode​​) អ្នក​ប្រើ​ប្រាស់​​ Android ​បាន​ប្រើ​៣ទៅ​៤​ឆ្នាំ​​មុន​ម្ល៉េះ​។ ថ្មី​ៗ​នេះ​វា​បាន​ក្លាយ​ជា​​ Default Feature នៅ​លើ​ Android 5.0 Lollipop ​ដែល​មាន​ឈ្មោះ​ថា​ low-power mode ឬ battery saver mode។ មុខងារ​នេះ​​អាច​ជួយ​បន្ថែម​ថាមពល​ប្រើ​ប្រាស់​បាន​​ពី ១០ ទៅ ២០% ​លើ​ការ​​ដំណើរ​ការ​កម្មវិធី​​ខល ឬ ផ្ញើ​សារ​​ជា​ដើម។ ​នៅ​លើ​ iOS9 ​គឺ​បន្ថែម​ថាមពល​ថ្ម​បាន​ពី ៣​ ទៅ ៤ ម៉ោង​​បន្ថែម​បន្ទាប់​ពី​អស់​ថ្ម។


Siri (Reminders, Search, Proactive Assistant)

GS5-powersave-620x451

Siri នៅ​លើ​ iOS 9 ​គឺ​ត្រូវ​បាន​រចនា​ឡើង​ដោយ​ឆ្លាត​និង​មាន​ល្បឿនលឿន​ ​ដែល​ Apple បាន​និយាយ​ថា ​វា​​មាន​ល្បឿន​លឿន​ជាង iOS8 ដល់​ទៅ​ ៤០% ។ អ្នក​ប្រើ​ប្រាស់​អាច​ប្រើ​ប្រាប់​វា​​​ពី​អ្វី​មួយ​ឲ្យ​​ចាំ (Remember)​​ និង​រក្សារ​វា​ទុក​នៅក្នុង​កម្មវិធី calendar app, ​set ​alarm ​ភ្លាម។ បន្ទាប់​មក​មុខងារ​ Proactive ​​ពិនិត្យ​ calendar ​នឹង​រំលឹ​ក​អ្នក​ប្រើ​ប្រាស់​ភ្លាម​ៗ​ដែរ​ ហើយវា​​ក៏​អាច​ប្រើ​សម្រាប់​មើល​ឬ​ស្វែង​រក​រូបភាព​អនឡាញ​​ដូច​ជា​ការ​ប្រើ​ ពាក្យ “Ok Google, show me photos of the the Green Bay Packers”​ ជា​ដើម។ ប៉ុន្តែ​មុខងារ​នេះ​​មាន​នៅ​លើ​ Android ​ជា​ច្រើន​ឆ្នាំ​រួច​ទៅ​ហើយ​ដូច​ជា​ Google Search ជា​ពិសេស​នោះ​គឺ​ ​Google Now។  មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​វា​អាច​បញ្ជារ​បាន​ច្រើ​នជាង​នេះ​ថែ​មទៀត​ផង។

Siri-reminder


News App

Apple-news-720x407

កម្មវិធី​លើ​ iOS 9 ​មាន​ឈ្មោះ​ថា​​ News​ ជា​កម្មវិធី​​នាំ​មក​នូវ​ប្រភព​ព័ត៌មាន​គ្រប់​ផ្នែក​​តាម​ចំណង់​ចំណូល​ចិត្ត ​អ្នក​ប្រើ​ប្រាស់។ ស្រដៀង​ទៅ​នឹ​ងកម្មវិធី​របស់​ Android ដែរ​គឺ​​ Flipboard ​​ដែល​មាន​នៅ​លើ​​គ្រប់​​ Smartphone ឬ Tablet របស់​ Samsung​  ឬ Blinkfeed លើ HTC។

Keyboard Shortcuts

shortcutbar-720x405

Quicktype keyboard ​លើ​ iOS ​ប្រហែល​ជា​ងាយ​ស្រួល​ប្រើ​ និង​មាន​មុខងារ​​ច្រើន​ជាង​​ជំនាន់​មុន​ដោយ​មាន​ទាំង​ shortcut bar ​ជា​មួយ​នឹង​ tool​ ដែល​អាច​ប្រើ​សម្រាប់​ដាក់​បន្ថែម​​រូបភាព ​ឬ​ File ​​​, សារ​, អ៊ីមែល ​​និង​ទិន្នន័យ​ផ្សេង​ទៀត​ពី​ keyboard​។ តែ​​ការ​ថត​រូប ​ឬ​បន្ថែម​ពី​ Galary បញ្ចូល​ File ឬ​ឯកសារ​​នៅ​លើ​ Android ​គឺ​មាន​តាំង​ពី​យូរ​ណាស់​មក​ហើយ​មិន​ថា​ Keyboard របស់​ Android ផ្ទាល់ ឬ កម្មវិធី​ Keyboard បន្ថែម​នោះ​ទេ។


​ Notes App

Screen-Shot-2015-06-08-at-2.48.41-PM-720x486
​​​
​កម្មវិធី​ថ្មី​លើ ​iOS 9 ​គឺ ​​Apple Notes ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​​ Notes, Note ដោយ​សំឡេង​ដោយប្រើ​ Siri​ , បញ្ចូល​រូបភាព​ ឬ​ការ​ងារ​ផ្សេង​ទៀត។ ជា​ពិសេស​នោះ​គឺ​ដំណើរ​​កាមេរ៉ា​​លើ​ Notes app ផ្ទាល់។ ប៉ុន្តែ​​កម្មវិធី​បន្ថែម​​ស្រដៀង​គ្នា​នេះ​មាន​យូរ​​ទៅ​ហើយ​ទាំង​លើ​ Android និង iOS ហើយ​ក៏​មាន​​កម្មវិធី Android ​ផ្ទាល់​របស់​​ Google ផង​ដែរ។


Apple Maps

Apple-maps-nearby-720x404

Apple Maps ​ថ្មី​លើ​ iOS 9 បាន​កែប្រែ​ងាយ​ស្រួល​ប្រើ​មាន​មុខងារ​ច្រើន​ជាង​មុន​ ដោយ​​ត្រូវបាន​ដាក់​បញ្ចូល​មុខងារ​ជា​ច្រើន​ដែល​កម្មវិធី​ផ្សេង​ទៀត​ប្រើ​​ ដូច​ជា​មុខងារ​លើ​ HERE maps របស់​ ​Nokia, Google Maps និង​ជា​ច្រើន​ទៀត។​ ជាមួយ​​នឹង​ iOS 9 Apple Maps ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ ទទួល​បាន​ទីតាំង​ដូច​ជា​ចំណត​ឡាន​ក្រុង​​​ និង​​រថភ្លើង​ក្រោម​ដី​​ជា​ដើម​  ហើយ​វា​អាច​​ស្វែង​រក​​ភោជនីយដ្ឋាន​ ហាង ​កន្លែង​កម្សាន្ត​ជិតៗ​ ព្រម​ទាំង​​កន្លែង​ផ្សេង​ទៀត​ដែល​​អាច​ប្រើ ​Apple Pay​ បាន។ ដូច្នេះ​កម្មវិធី​ និង​មុខងារ​នេះ​គឺ​ស្រដៀង​ទៅ​នឹង​កម្មវិធី​​ Google Maps ​របស់​ Android ដែល​បាន​ប្រើ​ជា​យូរ​នោះ​ហើយ​ដែរ៕

Screenshot_2015-06-08-14-58-47-720x405

ប្រភព Sabay News

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!