Thursday, June 11, 2015

ការ​តេស្ដ​យាន​​អវកាស​​​​សម្រាប់​​បញ្ជូន​​មនុស្ស​​ទៅ​​ភព​​​អង្គារ​​​បាន​​បរាជ័យ

យានអវកាស ​​មាន​ល្បឿន​លឿន​របស់​ NASA ដែល​គ្រោង​នឹង​បញ្ជូន​មនុស្ស​ទៅ​កាន់​ភព​ព្រះអង្គារ​ក្នុងឆ្នាំ​ ២០៣៥ ​ធ្វើ​តេស្ដ​កាល​ពីថ្ងៃ​ច័ន្ទ​បាន​​បញ្ចប់​ តែ​​​ពុំបាន​ជោគជ័យ​ទាំង​ស្រុង​នោះ​ទេ។

2723CCD200000578-3017944-In_June_the_vehicle_will_be_sent_into_near_space_from_the_Navy_s-a-21_1427719788296

យានអវកាស​របស់​ NASA ​មាន​ឈ្មោះថា​​  Low Density Supersonic Decelerator (LDSD) ត្រូវបាន​គេ​ស្គាល់​ថា​ ជា​ Flying Saucer។ ​​​ការ​ធ្វើ​តេស្ដ​នោះ​ដែរ​​គឺ​បាន​ធ្វើ​ឡើង​ដោយ​បង្ហោះ​ចូល​ទៅ​កាន់​ លំហអាកាស​លើ​​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ​ក្នុង​អំឡុង​ពេល​បង្ហោះ​ឡើង​នោះ​គឺ​បាន​ប្រើ​​​បាឡុង​ហោះ​យក្ស​​​ដើម្បី​ បង្ហោះ​នាំ​យក​ LDSD ​​ទៅ​ដល់​​​កំពស់​ ៣៦៦០០ ម៉ែត្រ​​ ខ្ពស់​ជាង​កំពស់​យន្តហោះ​ ហោះ​​ដឹក​អ្នក​ដំណើរ​ធម្មតា​​​ដល់​ទៅ​បីដង​ ​ហើយ​បន្ទាប់​មក ​Flying Saucer ​ ​គឺ​ត្រូវ​បាន​​លែង​នៅ​ម៉ោង​​ ៥ៈ៣៥​ pm EDT។

ក្រោយ​មក​ទៀត ​គ្រាប់រ៉ុកកែត​​បាន​ដំណើរ​ការ​ និង​​រុញ​វា​​ក្នុង​ល្បឿន​លឿន​ជាង​ល្បឿន​សំឡេង​បួន​ដង​នៅ​រយៈ​កំពស់​ ៥៤៨៦០ ម៉ែត្រ។ ​ប៉ុន្តែ​ភ្លាម​នោះ​ឆ័ត្រ​យោង​សម្រាប់​ចុះចត​​បាន​រហែក​​​ មិន​អាច​រលាស់​បាន​ ដូច្នេះ​គឺ​ធ្វើ​ឲ្យ​ការ​ចុះចត​យានអវកាស​​មិន​បាន​ជោគជ័យ ​ហើយ​​ក៏​បាន​ធ្លាក់​ចុះ​ចូល​ទៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីភិច​​ដែល​នៅ​ជិត​កោះ ​ហាវ៉ៃ។

​​ភ្នាក់ងារ​របស់​ NASA ​​នឹង​ធ្វើ​ការ​សិក្សារ​បន្ថែម​ពីមូល​ហេតុ​​និង​ធ្វើ​ការ​ផ្លាស់ប្ដូរ​​ ដើម្បី​បង្កើត​ឆ័ត្រយោង​ថ្មី​ ដើម្បី​ធ្វើ​ឲ្យ​ការ​ចុះចត​នោះ​ទទួល​បាន​​ជោគជ័យ​​១០០%។


កាល​ពី​ឆ្នាំ​មុន ​ការ​ធ្វើ​តេស្ដ​ក៏​ធ្លាប់​ជួប​​​ហេតុការណ៍​ដូច​ខាង​លើ​នេះ​ដែរ​។ តែ​គោល​ដៅ​សំខាន់​ក្នុង​ឆ្នាំ​នេះ​គឺ​ជា​ការ​ធ្វើ​តេស្ដ​​​​ឆ័ត្រយោង​ដែល​ បាន​រចនា​ថ្មី។ ​ការ​ធ្វើ​តេស្ដ​បង្ហោះ​​កាល​ពី​ថ្ងៃ​ច័ន្ទ​គឺ​ជា​ការ​ធ្វើ​ តេស្ដ​លើក​ទី​ពីរ​ក្នុង​ចំណោម​បី​លើក​​សម្រាប់​គម្រោង​របស់​ NASA​។
297487FD00000578-3115787-image-a-18_1433787792909

2974822300000578-3115787-image-a-27_1433789682329

2974822B00000578-3115787-image-m-26_1433789605818

2723D16D00000578-3017944-image-a-25_1427719902321

2723B53600000578-3017944-image-a-22_1427719792880

ប្រភព Sabay News

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!