Monday, June 8, 2015

ស្មាតហ្វូន Huawei P8 ​ល្បី​ល្បាញ​ពាសពេញ​ពិភព​លោក​ខាង​ថត​ជាប់​ចលនា​ពន្លឺ​មក​ដល់​កម្ពុជា​ហើយ

ទីបំផុត ​កំពូល​ស្មាត​ហ្វូន Huawei P8 ដែល​ល្បី​ខ្ទរខ្ទារ ទាំង​ទ្វីប​អឺរ៉ុប តំបន់​អារ៉ាប់ និង​ទ្វីប​អាស៊ី លើ​មុខងារ​កាមេរ៉ា​ច្បាស់​កម្រិត DSLR ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ អាច​ថត​ជាប់​ពន្លឺ​បាន និង​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​បំផុត​ជាមួយ​ការ​រចនា​រូបរាង​ ដ៏​ប្រណីត យក​ស្ទីល​តាម​បណ្ណាល័យ​ និង​ក្រប​សៀវភៅ​សម័យ​បុរាណ បាន​មក​ដល់​ទីផ្សារ​កម្ពុជា​ហើយ។

IMG_4289

បន្ទាប់​ពី​ពិធីសម្ពោធ​ជា​សកល​ដ៏​កក្រើក​នៅ​ទីក្រុង​ឡុង​កាល​ពី​ខែ​មេសា និង​ពិធី​សម្ពោធ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ ទីក្រុង​បាងកក​កាល​ពី​ចុង​ខែ​ឧសភា​រួច​មក ​ក្រុមហ៊ុន Huawei បន្ត​នាំ​យក​ការ​ភ្ញាក់​ផ្អើល និង​ភាព​ច្នៃ​ប្រឌិត​របស់ កំពូល​ស្មាត​ហ្វូន Huawei P8 របស់​ខ្លួន មក​បង្ហាញ​នៅ​កម្ពុជា ដើម្បី​បង្អួត​ពី​គុណសម្បត្តិ និង​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​សម្បូរ​បែប​ទាំង​ផ្នែក​ទំនាក់​ទំនង​ការងារ​ ប្រចាំ​ថ្ងៃ និង​ការ​កម្សាន្ត ទៅ​កាន់​អ្នក​គាំទ្រ ​អាជីវករ និង​អ្នក​សារ​ព័ត៌មាន។

ពិធី​សម្ពោធ និង​ហ្វឹក​ហ្វឺន​អាជីវករ​អំពី​លក្ខណៈ​ពិសេស​របស់ កំពូល​ស្មាតហ្វូន​ស៊េរី​ចុង​ក្រោយ​បំផុត Huawei P8 ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ០៦ ខែ​មិថុនា ឆ្នាំ ២០១៥ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ II ដោយ​មាន​ការ​ចូលរួម​ពី​កំពូល​តារា​ចម្រៀង ​មាស សុខសោភា ​ជា​ឯក​អគ្គរាជទូត​សុឆន្ទៈ​របស់​ទូរស័ព្ទ ​Huawei ប្រចាំ​ប្រទេស​កម្ពុជា ពិធី​ករ​ពិធីការីនី តារា​ចម្រៀង​ទើប​នឹង​រះ​ថ្មី តារា​បង្ហាញ​ម៉ូត​​មាន​ប្រជាប្រិយ​ភាព ​អ្នក​តំណាង​ក្រុមហ៊ុន Huawei អ្នក​គាំទ្រ​ផលិតផល Huawei អាជីវករ អ្នក​ថតរូប​អាជីព​ដ៏​ល្បី និង​អ្នក​សារព័ត៌មាន​ជា​ដើម។

IMG_4138

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ពិធី​សម្ពោធ​នេះ​ ក៏​មាន​កម្មវិធី​ពិសេស​ជា​ច្រើន​ដូចជា ការ​សម្ដែង និង​ច្រៀង​ចម្រៀង​ល្បី​ៗ ពី​សំណាក់​កំពូល​តារា​ចម្រៀង​មាស សុខសោភា ការ​បង្ហាញ​ម៉ូដែល​ទូរស័ព្ទ Huawei ស៊េរី​ថ្មីៗ ដោយ​តារា​បង្ហាញ​ម៉ូត​ល្បីៗ វគ្គ​បណ្តុះបណ្ដាល​ស្តី​ពី​អត្ថ​ប្រយោជន៍ និង​ការ​ប្រើប្រាស់​កំពូល​ស្មាតហ្វូន P8 ឲ្យ​អស់​ពី​លទ្ធភាព និង​យុទ្ធសាស្ត្រ​ក្នុង​ការ​លក់​សម្រាប់​អាជីវករ ការ​ថតរូប​ចលនា​ពន្លឺ​លេង​កម្សាន្ត​ជាមួយ ​Huawei P8 ការ​ឆ្លើយ​សំណួរ​យក​រង្វាន់ និង​ការ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ដ៏​ឆ្ងាញ់​ពិសា។

IMG_3598

លោក​ ល៉ីវ ស៊ីយ៉ាង (ហៅ ជេសុន) អគ្គនាយក​ផ្នែក​លក់​ប្រចាំ​ក្រុម​ហ៊ុន Huawei ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ថា៖ “តាម​របាយការណ៍​ថ្មី យើង​អាច​បញ្ជាក់​បាន​ថា ការ​នាំ​ចេញ​ស្មាត​ហ្វូន​ក្នុង​ឆ្នាំ ២០១៥ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ កើន​ឡើង ១២០% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន ហើយ​ទីផ្សារ ប្រ​ទេស​កម្ពុជា ​គឺ​ជា​ទីផ្សារ​ដែល​មាន​អ្នក​ប្រើ​ប្រាស់​ផលិតផល​ស៊េរី​ខ្ពស់​ច្រើន​ជាង​គេ​ មួយ​នៅ​អាស៊ី​អាគ្នេយ៍​។ យើង​ខ្ញុំ​រំពឹង​ថា នឹង​លក់ Huawei ស៊េរី P8 ឲ្យ​បាន ១០ លាន​គ្រឿង​ទូទាំង​ពិភពលោក”។

កញ្ញា ខៀវ សាន់​សាណា ដែល​ជា​ពិធីការនី​ដ៏​ល្បី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្ដែង​ភាព​រីករាយ​ជា​ខ្លាំង​ជាមួយ​កាមេរ៉ា​ថត​ជាប់​ចលនា​ពន្លឺ​របស់ Huawei P8 ដែល​មាន​មុខងារ ៤ យ៉ាង​គឺ Light Trails, Silky Water, Star Track និង Light Graffiti។ ពិធីការនី​ដ៏​ល្បី ស្អាត ក្មេង​ជាង​វ័យ និង​ពូកែ​វោហាស័ព្ទ សាណា ដែល​បាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​សម្ពោធ​ដ៏​ធំ​ប្រចាំ​ តំបន់​នៅ​ទីក្រុង​បាងកក​កាល​ពី​ថ្ងៃ​ទី ២៨ ខែ​ឧសភា បាន​ឲ្យ​ដឹង ថា “ខ្ញុំ​មាន​អារម្មណ៍​ថា អស្ចារ្យ​មែន​ទែន​ដែល​មាន​ស្មាតហ្វូន​អាច​ធ្វើ​រឿង​បែប​នេះ​បាន។ ខ្ញុំ​អាច​ថត​ជាប់​ចលនា​ពន្លឺ​ដោយ​គ្រាន់​តែ​យក​ពិល ឬ​របស់​ដែល​មាន​ពន្លឺ​មក​គូស​នៅ​ក្នុង​ខ្យល់ រួច​ថត​រូប​ចលនា​នោះ​ជាមួយ​មុខ​ងារ Light Painting របស់ Huawei P8។ ខ្ញុំ​អាច​ថត​សកម្មភាព​ក្នុង​ពេល​រាត្រី​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ថ្មី​ ប្លែក​ពី​គេ ហើយ​ខ្ញុំ​គិត​ថា​វា​ពិត​ជា​អស្ចារ្យ ​រួម​ទាំង​កម្រាស់​ស្ដើង ស្រាល ​មាំ​ដែល​តួ​ទាំង​មូល​ស្រោប​ដោយ​លោហៈធាតុ ​គឺ​ពិត​ជា​ជម្រើស​ក្នុង​ក្ដី​សុបិន។

IMG_4302

ចំណែក​ លោក សិទ្ធិគុណ អ្នក​ថត​រូប​អាជីព​ក្នុង​ស្រុក​ដ៏​ល្បី​ម្នាក់ ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ជាមួយ​នឹង​សមត្ថភាព​កាមេរ៉ា​កម្រិត ​DSLR របស់ Huawei P8។ លោក សិទ្ធិគុណ បាន​រៀប​រាប់​ថា៖ “គុណភាព​រូបថត​ដែល​ខ្ញុំ​ប្រើ Huawei P8 ថត​នៅ​ពេល​យប់ គឺ​ពិត​ជា​អាច​ប្រៀប​ធៀប​ជាមួយ​រូបថត​ដែល​ថត​ដោយ​ប្រើ Professional Lens Reflex Camera។ ខ្ញុំ​អាច​ប្រើ​ Huawei P8 បម្រើ​ការងារ​ថតរូប​អាជីព​របស់​ខ្ញុំ​មួយ​ចំនួន​បាន។ លើស​ពី​នេះ​ទៅ​ទៀត ជាមួយ Huawei P8 ខ្ញុំ​អាច​ថត​រូប​ច្បាស់​ក្នុង​ទី​ងងឹត ដោយ​សារ​តែ Flash របស់ P8 មាន​ពីរ​ពណ៌​គឺ​ពណ៌ស និង​ពណ៌​ពង​មាន់ ​ដែល​ធ្វើ​ឲ្យ​រូបភាព​មាន​លក្ខណៈ​ដូច​ធម្មជាតិ”។

Huawei P8 មាន​លក់​ក្នុង​ទីផ្សារ​កម្ពុជា​ហើយ​ក្នុង​តម្លៃ​ប្រហែល ៤៧៩ដុល្លារ សម្រាប់​ពណ៌ Titanium Grey និង ៥៩៩ដុល្លារ សម្រាប់​ពណ៌ Mystic Champagne (មាស) ចំណែក Huawei P8 Max មាន​តម្លៃ​ប្រហែល ៦២៩ដុល្លារ ប៉ុន្តែ Huawei P8 Max និង Huawei P8 ពណ៌​មាស​នឹង​ចេញ​លក់​នៅ​ចុង​ខែ​មិថុនា ឬ​ដើម​ខែ​កក្កដា​ខាង​មុខ។ រាល់​ការ​ជាវ Huawei P8 ក្រុមហ៊ុន Huawei នឹង​ផ្ដល់​ជូន​ការ​ធានា​រយៈ​ពេល​មួយ​ឆ្នាំ ព្រម​ទាំង​សេវា​ជួស​ជុល VIP ​មាន​ន័យ​ថា​ក្រុមហ៊ុន​នឹង​ធ្វើ​ការ​ជួល​ជុស​ជូន​អតិថិជន​ឲ្យ​ហើយ​ក្នុង​រយៈ ​ពេល​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ។ ចំពោះ​ទូរសព្ទ​ដែល​ទិញ​ក្នុង​រយៈ​ពេល​មិន​លើស​ពី ៧ ថ្ងៃ ដែល​មិន​អាច​ជួសជុល​បាន ​ក្រុមហ៊ុន​នឹង​ប្ដូរ​ទូរស័ព្ទ​ថ្មី​ជូន​ភ្លាម។

IMG_4196

គួរ​រំឭក​ថា ស្តុក​របស់ Huawei P8 នៅ​ប្រទេស​កម្ពុជា​គឺ​មាន​កំណត់​ជាមួយ​ការ​ផ្ដល់​ជូន​ពិសេស​អស្ចារ្យ​ទាំង​ តម្លៃ ​និង​កាដូ​ភ្លាមៗ ដូចជា​ស្រោម​ Original (តម្លៃ​ប្រមាណ៣០ដុល្លារ) និង​ឧបករណ៍​បំពង​សំឡេង​ឥត​ខ្សែ (តម្លៃ​ប្រមាណ ២០ដុល្លារ) ជា​សរុប​អតិថិជន​ចំណេញ​ប្រមាណ ៥០ដុល្លារ​បន្ថែម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​រាល់​ការ​ទិញ Huawei P8 និង ទូរស័ព្ទ Huawei ប្រភេទ 4G LTE គ្រប់​ប្រភេទ អតិថិជន​នឹង​ទទួល​បាន​កញ្ចប់​ប្រូម៉ូសិន​ពិសេស​ ហ្វ្រី​ស៊ីម Smart និង​ទឹក​ប្រាក់​ក្នុង​ប្រព័ន្ធ 120 USD ក្រៅ​ប្រព័ន្ធ 5 USD និង​ប្រើ​ប្រាស់​អ៊ីនធឺណិត​ពេញ​មួយ​ឆ្នាំ ឬ​ស្មើ​នឹង 48,000 MB (4,000 MB ក្នុង ១ ខែ សម្រាប់​រយៈ​ពេល ១២ ខែ) ។

IMG_4322

IMG_4317

សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ផលិតផល​ថ្មីៗ ប្រូម៉ូសិន និង​កម្មវិធី​ពេសេ​ៗ​របស់ Huawei សូម​ចូល​ទៅ​កាន់៖ www.facebook.com/HuaweiDeviceCambodia

 ប្រភព Sabay News

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!