Monday, June 8, 2015

រុស​ៗ​ពេល​សុំ​បែក ច្រើន​ប្រើ​ពាក្យ៩​ឃ្លា​នេះ

ស្នេហា ​ពេល​ខ្លះ​ជួប​ភាព​រីករាយ ប៉ុន្តែ​ពេល​ខ្លះ​បែរ​ជា​បែក​បាក់​គ្នា ក្លាយ​ជា​រឿង​ឈឺ​ចាប់​ខ្លោច​ផ្សា។ ប្រសិន​បើ​មនុស្ស​ប្រុស​ជា​អ្នក​មាន​បំណង​សុំ​បែក​ព្រោះ​ក្បត់ គេ​ប្រាកដ​ជា​ព្យាយាម​រក​ហេតុផល​ផ្សេងៗ ដើម្បី​រំដោះ​ខ្លួន​ពី​តួ​អាក្រក់​ក្នុង​ចិត្ត​មនុស្ស​ស្រី។

2

ខាង​ក្រោម​នេះ ជា​ពាក្យ ៩​ឃ្លា ដែល​បុរស​ច្រើន​និយាយ​ពេល​សុំ​បែក​ពី​មនុស្ស​ស្រី​ម្នាក់៖ ​​

១. យើង​អាច​ធ្វើ​ជា​មិត្ត​ល្អ…

មាន​រឿង​បី​យ៉ាង​ដែល​ជំរុញ​ឲ្យ​បុរស និយាយ​ពាក្យ​បែប​នេះ​ពេល​សុំ​បែក

ទី​មួយ៖ គិត​ថា​ធ្វើ​ជា​មិត្ត​ល្អ ងាយ​ស្រួល​ជាង​សង្សារ គ្មាន​បញ្ហា​ច្រើន គ្មាន​អ្នក​រំខាន
ទីពីរ៖ មិន​ចង់​បាត់​បង់​មនុស្ស​ស្រី​ម្នាក់​ដែល​ធ្លាប់​ទាក់​ទង​គ្នា (ប៉ុន្តែ​ក៏​មិន​ចង់​ឲ្យ​ជ្រៀតជ្រែក​ចូល​ក្នុង​ជីវិត​របស់​គេ)
ទី​បី៖ នៅ​សម្លឹង​ឃើញ​ពី​ប្រយោជន៍​មួយ​ចំនួន (ប្រាក់​កាស, កំដរ​អារម្មណ៍, សិច…)

២. មិន​មែន​​មក​ពី​អ្នក​ទេ គឺ​មក​ពី​ខ្ញុំ…

នេះ​ជា​ពាក្យ​ដែល​បុរស​​ច្រើន​លើក​ឡើង​ពេល​សុំ​បែក ព្រោះ​គិត​ថា​អាច​បង្វែង​ពី​សំនួរ​រក​ហេតុផល ដែល​ដៃគូ​ស្រី​តាម​ឈ្លេច​សួរ ហើយ​រូប​គេ​មិន​អាច​លាត​ត្រដាង​បាន។

៣. ខ្ញុំ​នៅ​តែ​ស្រលាញ់​អ្នក, ប៉ុន្តែ…

ប្រសិន​បើ​សុំ​បែក​ហើយ ហេតុអ្វី​នៅ​ពោល​ពាក្យ​ថា​ស្រលាញ់? បុរស​ភាគ​ច្រើន និយាយ​ពាក្យ​នេះ​ពេល​បែក​គ្នា ព្រោះ​គិត​ថា​អាច​ធ្វើ​ឲ្យ​ដៃ​គូ​មិន​ខូច​ចិត្ត​ខ្លាំង មិន​ចង​គំនុំ​ជាមួយ​ខ្លួន ប៉ុន្តែ​វា​នឹង​ក្លាយ​ទៅ​ជា​សុបិន​អាក្រក់​សម្រាប់​មនុស្ស​ស្រី​ម្នាក់ ដែល​នៅ​នឹក​មិន​ដាច់​អាល័យ។

ពាក្យ​ស្រដៀង​គ្នា ដែល​គេ​ច្រើន​និយាយ៖

ខ្ញុំ​នៅ​តែ​ត្រូវការ​​អ្នក…
អ្នក​នៅ​តែ​ជា​មនុស្ស​ពិសេស​សម្រាប់​ខ្ញុំ​រហូត…
ខ្ញុំ​ពិត​ជា​មិន​ចង់​បាត់​បង់​អ្នក​ទេ…

៤. ខ្ញុំ​មិន​ល្អ​គ្រប់គ្រាន់​សម្រាប់​អ្នក…

ក្រោយ​ពេល​និយាយ​ឃ្លា​នេះ​រួច គេ​ច្រើន​បញ្ជាក់​បន្ថែម​ថា “អ្នក​គួរ​រក​បុរស​ដែល​ល្អ​ជាង​ខ្ញុំ”។ ឃ្លា​នេះ​ជា​ហេតុផល​សុំ​បែក ដែល​ងាយ​ស្រួល​រក​បំផុត។
​​
៥. ខ្ញុំ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​គិត​គូរ…

មនុស្ស​ប្រុស​ដែល​មាន​កង់​សឺ​គួរ ចង់​បែក​បន្តិច ចង់​បន្ត​បន្តិច ព្រោះ​ស្ទាក់​ស្ទើរ​ក្នុង​ចិត្ត ខ្លាច​ខាត​បង់​ត្រី​ក៏​បាត់ ទន្សាយ​ក៏​រួច។ ដើម្បី​ងាយ​ស្រួល​សម្រេច​នា​ពេល​ក្រោយ គេ​ច្រើន​និយាយ​ថា​ត្រូវការ​ពេល​វេលា ប៉ុន្តែ​ធាតុ​ពិត​មាន​បំណង​ចង់​បែក​រួច​ទៅ​ហើយ។

៦. នេះ​ជា​ជីវិត…

“ជួប​ព្រាត់​ជា​រឿង​មិន​ទៀង កុំ​ពិបាក​ចិត្ត​ខ្លាំង​ពេក នេះ​ជា​ជីវិត ចាត់​ទុក​វា​ជា​បទ​ពិសោធន៍…” ពាក្យ​នេះ មនុស្ស​ប្រុស​ច្រើន​និយាយ​ចេញ​មក​ពេល​សុំ​បែក ព្រោះ​គិត​ថា​អាច​លួង​លោម​ដៃគូ ឲ្យ​រសាយ​ទុក្ខ​កង្វល់​ខ្លះ​បាន។

៧. ខ្ញុំ​ពិត​ជា​មិន​ចង់​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ទេ…

Untitled

ការ​បែក​គ្នា​ប្រាកដ​ជា​ជួប​ភាព​ឈឺ​ចាប់ ប៉ុន្តែ​គេ​ព្យាយាម​និយាយ​បែប​នេះ ព្រោះ​ចង់​រំដោះ​ខ្លួន​ពី​​ចំណង​ស្នេហា​បែក​បាក់​ដោយ​គ្មាន​ការ​ស្អប់ និង​ការ​គុំកួន។ បើ​ទោះ​បី​ជា​រូប​គេ​ក្បត់ ក៏​មិន​ឈ្លោះ​គ្នា​ខ្លាំង។ ​​

៨. ខ្ញុំ​គិត​ថា​ធ្វើ​បែប​នេះ​ពិត​ជា​វិប្បដិសារី…

មាត់​ប្រាប់​ថា​អាច​មាន​វិប្បដិសារី ប៉ុន្តែ​បែរ​ជា​មិន​អាច​បញ្ជាក់​ពី​ហេតុផល​ពិត​ប្រាកដ​ពេល​សុំ​បែក។ នេះ​គឺ​ជា​ពាក្យ​ដោះ​សារ ពេល​មិន​អាច​បង្ហាញ​ពី​មូលហេតុ​ពិត និង​ព្យាយាម​ធ្វើ​ភាគី​ម្ខាង​ទៀត​អាណិត​ពេល​ចំណង​ស្នេហ៍​ដើរ​ដល់​ផ្លូវ​ ទាល់។ ​

៩. ខ្ញុំ​ក៏​មិន​ដឹង​ថា​ខ្លួន​ឯង​ចង់​បាន​អ្វី​ដែរ…​​​​​​​​​​​​​​​​​

នេះ​ជា​ពាក្យ​សម្ដី​គេចវេះ ដែល​បុរស​ភាគ​ច្រើន​តែង​ប្រើ​ប្រាស់ ព្រោះ​សង្ឃឹម​ថា​អាច​បង្វែង​ស្ថានភាព​អាក្រក់​ជាមួយ​អតីត​សង្សារ។ ការ​ពោរ​ពាក្យ​បែប​នេះ ដើម្បី​មិន​ឲ្យ​គេ​សួរ​រក​ហេតុ​ផល​វែងឆ្ងាយ។ ​​​

 ប្រភព Sabay News

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!