ក្រុមហ៊ុន HTC បានសហការជាមួយនឹងសិល្បករសាក់លោក Cally-Jo និងកំពូលតារាម៉ូដែល Jourdan Dunn របស់អង់គ្លេសដើម្បីបង្កើតការរចនា និងការផ្សព្វផ្សាយដ៏ពិសេសសម្រាប់ទូរសព្ទ Smartphone របស់ខ្លួន។ បើប្រៀបធៀបជាមួយនឹង HTC One M9 ជំនាន់ធម្មតា INK បានបន្ថែមរូបចម្លាក់នៅលើផ្នែកខាងក្រោយ ដែលមើលទៅដូចជារូបសាក់អញ្ចឹង ហើយរួបនោះបានបង្ហាញពីរូបសញ្ញាពីរគឺភ្នែកនិងដៃ។ តាម HTC បានឲ្យដឹងថា រូបភ្នែកគឺតំណាងឲ្យកម្លាំងនិងភាពស្មោះត្រង់ ចំណែកឯដៃគឺតំណាងឲ្យការការពារ និងភាពត្រឹមត្រូវ។
សិល្បករសាក់ជនជាតិអង់គ្លេសគឺជាអ្នករចនារូបនៅលើ Smartphone ចំណែកឯ Jourdan Dunn ដែលត្រូវបានតែងតាំងជាឯកអង្គរដ្ឋទូតរបស់ HTC INK ដោយក្រុមហ៊ុនគឺជាអ្នកផ្សព្វផ្សាយ HTC One M9 ម៉ូដែលថ្មីនេះ។ ក្រុមហ៊ុននឹងដំណើរការផលិតម៉ូដែលនេះក្នុងកម្រិតចំនួនមានកំណត់ តែចំពោះតម្លៃ និងកាលបរិច្ឆេទដាក់លក់គឺក្រុមហ៊ុន HTC មិនទាន់បានប្រកាសនៅឡើយនោះទេ៕
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.