យោងទៅតាមរដ្ឋាភិបាលឥណ្ឌាបានឲ្យដឹងថា Foxconn មានគម្រោងក្នុងការបោះទីតាំងរោងចក្រចំនួន១០ទៅ១២ទីតាំង និងកន្លែងផ្ទុកទិន្នន័យមួយកន្លែង នៅក្នុងប្រទេសឥណ្ឌាជាលើកដំបូង នាឆ្នាំ២០២០នេះ។
ការបង្វែរទៅផលិតនូវផលិតផលរបស់ Apple នៅក្នុងប្រទេសឥណ្ឌានេះអាចធ្វើឲ្យផលិតផល Apple ដូចជាកុំព្យូទ័រ Mac, Macbook, iPad, ឬ iPhone មានតម្លៃទាបជាងតម្លៃនាពេលបច្ចុប្បន្ន។ មូលហេតុនៃការផ្លាស់ប្ដូរនេះផងដែរ គឺដោយសារតែប្រទេសឥណ្ឌាមានតម្លៃពលកម្មទាបជាងប្រទេសចិន ដែលសព្វថ្ងៃនេះ តម្លៃពលកម្មរបស់ប្រទេសចិនកំពុងតែមានការកើនឡើង។
ថ្វីត្បិតតែមិនមានការឆ្លើយតបពីសំណាក់ក្រុមហ៊ុន Apple និង Foxconn ទាក់ទងនឹងបញ្ហានេះក៏ពិតមែន ប៉ុន្តែមន្ត្រីប្រទេសឥណ្ឌាមួយរូបបានឲ្យដឹងថា Foxconn កំពុងធ្វើការស៊ើបសួរមើលពីទីតាំងដែលនឹងត្រូវសាងសង់រោងចក្រ របស់ខ្លួន៕
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.