David Choe ត្រូវបានបញ្ចុះបញ្ចូលដោយប្រធានមូលនិធិរបស់ Facebook លោក Sean Parker ឲ្យគូរគំនូរលើជញ្ជាំងរបស់ក្រុមហ៊ុនបណ្ដាញសង្គមមួយនេះ ជាថ្នូរនឹងភាគហ៊ុន ពេលដែលក្រុមហ៊ុនទើបតែចាប់ផ្ដើមដំណើរការដំបូង។ លោក David Choe បានទាមទារយកថ្លៃឈ្នួលចំនួន៦ម៉ឺនដុល្លារដើម្បីរចនាផ្ទៃជញ្ជាំង អគារ Facebook ទាំងមូល ប៉ុន្តែលោក Sean Parker បានបញ្ចុះបញ្ចូលឲ្យជាងគំនូររូបនេះទទួលយកហ៊ុនរបស់ក្រុមហ៊ុន ជំនួសវិញ។ នេះបើតាមរបាយការណ៍ដោយ valueWalk.com។
លោក David Choe បានប្រាប់ពីបទពិសោធន៍របស់លោកអំឡុងកិច្ចសម្ភាសន៍ជាមួយ កម្មវិធីទូរទស្សន៍ល្បីរបស់អាមេរិក និងវិទ្យុ Howard Stern ក្នុងឆ្នាំ២០១៤ ថា៖ “លោក Parker បានផ្ដល់ជំនឿចិត្តដល់ខ្ញុំដើម្បីយកថ្លៃឈ្នួលនោះចូលហ៊ុន បើទោះបីជាគ្មានការធានាអ្វីក៏ដោយ”។
David Choe និង Mark Zuckerberg
នៅពេលនោះ Sean Parker បានប្រាប់លោកថា គាត់នឹងរកលុយដើម្បីក្រុមហ៊ុនឲ្យបានកាន់តែច្រើន។ ក្រោយមក ប្រធានផ្នែកមូលនិធិម្នាក់នេះរកបានអ្នកវិនិយោគបន្ថែម ដែលជាសហស្ថាបនិកក្រុមហ៊ុន PayPal លោក Peter Thiel និងសហស្ថាបនិកក្រុមហ៊ុន LinkedIn លោក Reid Hoffman ឲ្យវិនិយោគទុនជាមួយ Facebook។
David Choe អះអាងដោយគាត់ជឿជាក់ថា យ៉ាងហោចណាស់ Facebook ក៏អាចផ្ដល់លុយថ្លៃឈ្នួលឲ្យគាត់ចំនួន ៦០ ០០០ដុល្លារដែរ នៅថ្ងៃណាមួយ ព្រោះ Facebook បានជោគជ័យក្នុងការទាញសហស្ថាបនិក PayPal សម្រេចចិត្តវិនិយោគជាមួយខ្លួនទៅហើយ៕
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.