ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប គឺលោក ថង សាគុណ។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យ ទី៧ ខែមិថុនា ថា កម្លាំងសន្តិសុខរបស់លោកបានចាប់ខ្លួនមនុស្សស្រី ២នាក់ និងប្រុស ៥នាក់ ដែលជាបណ្ដាញទីផ្សារនៃអង្គការមីក្រូហិរញ្ញវត្ថុ អេមផាយ ប៊ីក ខាភីថល ដែលហៅកាត់ថា អ៊ី.ប៊ី.ស៊ី (EBC)។
លោក ថង សាគុណ បញ្ជាក់ថា ការចាប់ខ្លួនបុគ្គលិកបណ្ដាញរបស់អង្គការមីក្រូហិរញ្ញវត្ថុនោះ នៅពេលដែលក្រុមពួកគេកំពុងដើរធ្វើសកម្មភាពពន្យល់ឲ្យប្រជាពលរដ្ឋ យកប្រាក់ទៅផ្ញើ និងនៅកន្លែងពួកគេ ដោយសន្យាថានឹងផ្ដល់អត្រាការប្រាក់ខ្ពស់រហូត ១០%។ លោកយល់ថា សកម្មភាពនេះ គឺជាអំពើបោកប្រាស់៖ «ក្រុមហ៊ុនហ្នឹងវាដូចជាមិន ត្រឹមត្រូវតាមច្បាប់ ទី១។ ហើយទី២ ធ្វើការបោកបញ្ឆោតប្រជាពលរដ្ឋច្រើននាក់។ ករណីធ្វើនៅស្រុកពួក ស្រុកជីក្រែង ហើយមានស្ពត (Spot) មានស៊ីវី (CV) សម្រាប់ដើរធ្វើបទបង្ហាញតាមសណ្ឋាគារផង»។
ការចាប់ខ្លួនបុគ្គលិកបណ្ដាញទីផ្សារមីក្រូហិរញ្ញវត្ថុ អេមផាយ ប៊ីក ខាភីថល បានធ្វើឡើងបីថ្ងៃក្រោយអភិបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសមួយឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ជុំវិញករណីបោកប្រាស់ដោយថាមានមនុស្សមួយក្រុម កំពុងដើរឃោសនាឲ្យយកប្រាក់ទៅផ្ញើនៅកន្លែងរបស់ពួកគេ ដែលជាអង្គការមិនត្រឹមត្រូវមួយ៕
ប្រភព RFA
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.