ពួកនេះ ត្រូវបានព្រះរាជាខ្មែរពេញចិត្តទទួលស្វាគមន៍។ ខ្លះបានភ្ជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយព្រះញាតិវង្សខ្មែរទៀតផង។
ទំនាក់ទំនងជាមួយជនជាតិអឺរ៉ុប
១. ជនជាតិព័រទុយហ្គាល់នៅពាក់កណ្ដាលទីពីរនៃសតវត្សទី១៦ ជនជាតិអឺរ៉ុប ដែលបានមកដាក់អាណានិគមនៅប្រទេសអាស៊ីរួចទៅហើយ មានប្រទេសហ្វីលីពីន និងម៉ាឡាយូ ជាដើមនោះ បានចាប់ផ្ដើមធ្វើដំណើរមកដល់ប្រទេសកម្ពុជា។ ខ្លះមកជាអ្នកផ្សាយសាសនា ខ្លះជាអ្នកជំនួញ និងអ្នកខ្លះទៀតជាអ្នកធ្វើដំណើរផ្សងព្រេង។
ឯកសារខ្លះសរសេរថា ជនជាតិអឺរ៉ុប ដែលបានមកដល់ប្រទេសកម្ពុជា មុនគេ គឺជនជាតិព័រទុយហ្គាល់។ ក្រោយពីបានពង្រឹងជំហររបស់ខ្លួននៅម៉ាឡាយូ ហើយ ពួកនេះបានធ្វើដំណើរតាមសមុទ្រពីជ្រោយម៉ាឡាកា មកដល់ប្រទេសកម្ពុជា ក្នុងឆ្នាំ១៥៥០ ក្នុងបំណងធ្វើជំនួញ និងផ្សព្វផ្សាយសាសនាគ្រិស្តនៅលើទឹកដីអង្គរ។
បព្វជិតជនជាតិព័រទុយហ្គាល់ ម្នាក់ នាម ហ្គាសប៉ា ឌឺ គ្រូស (Gaspar da Cruz) បានមកដល់បន្ទាយលង្វែកនៅក្នុងរាជ្យព្រះអង្គច័ន្ទ ឆ្នាំ១៥៥៥ ហើយត្រូវបានព្រះរាជាខ្មែរទទួលយ៉ាងរាក់ទាក់។ តែបេសកកម្មនោះមិនបានជោគជ័យទេ លោកបានត្រឡប់ទៅម៉ាឡាកា វិញនៅឆ្នាំ១៥៥៧។ ក្រៅពីនេះ ក៏មានពួកអ្នកផ្សងព្រេងជាតិព័រទុយហ្គាល់ មកដល់ទឹកដីកម្ពុជា ផងដែរ ដូចជា លោក ឌីយូហ្គោ ដូ គូតូ (Diogo do Couto) ដែលបានបន្សល់ស្នាដៃជាឯកសារកត់ត្រារបស់លោក ស្ដីពីសកម្មភាពរបស់ព្រះរាជាខ្មែរចេញទៅទាក់ដំរីប្រមាណជាឆ្នាំ ១៥៥០ ឬឆ្នាំ១៥៥១ ហើយបានជួបប្រទះនឹងសំណង់ប្រាសាទដ៏ធំសម្បើម ដែលមានព្រៃដុះទ្រុបទ្រុល ហើយទ្រង់ព្រះបញ្ជាអោយកាប់ឆ្ការព្រៃនោះភ្លាម។ ដល់មករាជ្យព្រះបរមិន្ធរបរមរាជា (ព្រះរាជបុត្រព្រះអង្គច័ន្ទរាជា) មានព្រឹត្តិការណ៍លិចនាវាក្នុងទន្លេមេគង្គរបស់កវីនិពន្ធដ៏ ល្បីល្បាញរបស់ព័រទុយហ្គាល់ ម្នាក់ ឈ្មោះ លោក កាមូអង់ (Camoens) ប៉ុន្តែលោកអាចប្រមូលស្នាដៃបានទាំងអស់មកវិញ ដែលក្នុងនោះមានរៀបរាប់ពីដងទន្លេមេគង្គនៅកម្ពុជា នេះផង។
ឯកសាររបស់អ្នកនិពន្ធអឺរ៉ុប ជាច្រើន បានអះអាងថា អ្នកផ្សាយសាសនាជាតិព័រទុយហ្គាល់ ម្នាក់ បានរកឃើញប្រាសាទតំបន់អង្គរក្នុងអំឡុងឆ្នាំ១៥៧០ ដែលតាមប៉ាន់ស្មានមើលទៅ ប្រហែលជាបព្វជិតកាដូសូ (Cardoso) ឬ ម៉ាដេរ៉ា (Madeira) នោះឯង ត្បិតបព្វជិតទាំងពីរអង្គនេះបាននិមន្តមកដល់ក្រុងលង្វែកនៅមុន គ.ស. ១៥៧០។
ដល់មករាជ្យព្រះសត្ថា ចៅរបស់ព្រះអង្គច័ន្ទរាជា ដោយមានការអំពាវនាវពីព្រះមហាក្សត្រអង្គនេះ គេឃើញមានជនជាតិព័រទុយហ្គាល់ ជាច្រើន ទាំងអ្នកផ្សាយសាសនា ទាំងអ្នកធ្វើពាណិជ្ជកម្ម ទាំងពួកអ្នកផ្សងព្រេង បានចូលមកដល់ប្រទេសកម្ពុជា។ ពួកនេះមួយចំនួនបានកសាងគ្រួសារជាមួយខ្មែរ កើតកូនពូនជាចៅតមករហូតដល់សព្វថ្ងៃនេះផង។
ក្នុងចំណោមពួកអ្នកផ្សងព្រេងជាតិព័រទុយហ្គាល់ ទាំងនោះ មានយុវជនម្នាក់អាយុប្រមាណ ២០ឆ្នាំ ឈ្មោះ ឌីយូហ្គោ វេឡូសូ (Diogo Veloso) ដែលព្រះសត្ថាទ្រង់សព្វព្រះរាជហឫទ័យជាខ្លាំង រហូតដល់បានរៀបអភិសេកប្អូនជីដូនមួយស្រីម្នាក់របស់ព្រះអង្គ អោយទៅ លោក វេឡូសូ ថែមទៀតផង។
២. ជនជាតិអេស្ប៉ាញ៉ុល
ចំណែកខាងជនជាតិអេស្ប៉ាញ៉ុល វិញ ពួកនេះបានមកនៅត្រួតត្រាប្រទេសហ្វីលីពីន (Philippine) តាំងពីឆ្នាំ១៥២៧ ហើយបោះទីតាំងរាជធានីយ៉ាងមាំនៅទីក្រុងម៉ានីល។ នៅក្នុងរាជ្យព្រះសត្ថាទី១ដដែល គឺក្រោយពួកព័រទុយហ្គាល់ បន្តិច អ្នកផ្សងព្រេងជនជាតិអេស្ប៉ាញ៉ុល ក៏បានមកដល់ប្រទេសកម្ពុជា។
ក្នុងចំណោមអ្នកផ្សងព្រេងនោះ លោក រ្វីស៍ ហឺណាន់ ហ្គុងហ្សាលេស៍ (Ruiz Hernan Gonzales) ត្រូវបានព្រះរាជាខ្មែរសព្វព្រះទ័យយ៉ាងខ្លាំង រហូតដល់ទទួលតែងតាំងអោយមានមុខងារជារាជអង្គរក្សផ្ទាល់របស់ ព្រះអង្គផង។
៣. ជនជាតិបារាំង
ឯជនជាតិបារាំង វិញ ក្នុងឱកាសដែលព្រះសត្ថាទី១ ទ្រង់បើកទូលាយអោយជនជាតិអឺរ៉ុប ចូលមកផ្សព្វផ្សាយសាសនាកាតូលិក និងមកធ្វើជំនួញជាមួយប្រទេសខ្មែរ ដោយព្រះអង្គស្វែងរកកម្លាំងអឺរ៉ុប ដើម្បីការពារជាតិផងនោះ បព្វជិតជាជនជាតិបារាំង មួយអង្គនាម ឌឺឡាម៉ុត (Delamotte) បាននិមន្តមកដល់ប្រទេសកម្ពុជា ហើយតាំងព្រះវិហារគ្រិស្តមុនគេបង្អស់នៅស្រុកពញាឮ ខាងត្បូងកំពង់ហ្លួង ដែលស្ថិតមិនឆ្ងាយប៉ុន្មានពីឧដុង្គ ក្នុងឆ្នាំ១៥៨៥ នៃគ.ស។ ប៉ុន្តែបេសកកម្មផ្សាយសាសនាគ្រិស្តរបស់បព្វជិតជនជាតិបារាំង នេះ មិនបានជោគជ័យទេ ហើយគង់នៅមិនបានយូរប៉ុន្មានផង បព្វជិតអង្គនេះត្រូវពួកព័រទុយហ្គាល់ កម្ចាត់ចេញទៅ។ រហូតដល់មួយរយឆ្នាំក្រោយមកទៀត ទើបមានបព្វជិតជាតិបារាំង មួយអង្គទៀតឈ្មោះ ល្វី ឌឺ ស្ហឺវ្រឺយ (Louis de Chevreuil) បានមកដល់ប្រទេសកម្ពុជា តែត្រូវបានពួកព័រទុយហ្គាល់ កម្ចាត់ចេញពីកម្ពុជា ទៀត៕
ស្ដាប់ ឬ ទាញយកសំឡេង
ប្រភព RFA
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.