រកឃើញ ការសាកថ្មតាម Wi-Fi គម្លាត៨ម៉ែត្រក៏អាចបញ្ចូលថាមពលបានដែរជា មួយនឹងកំណើននៃការប្រើប្រាស់ឧបករណ៍ឆ្លាតវៃ ដូចជាទូរសព្ទ Tablet ឬនាឡិកាយ៉ាងច្រើនសន្ធឹកសន្ធាប់នាយុគសម័យនេះ មនុស្សត្រូវការការវិវត្តបន្ថែមទៀតចំពោះការសាកថ្ម លើសពីការសាកថ្មដោយប្រើខ្សែនាពេលបច្ចុប្បន្ននេះ។
ម្ល៉ោះហើយទើបការស្រាវជ្រាវនៅតែបន្ត រហូតរកឃើញអ្វីថ្មី។ ជាក់ស្ដែង យោងតាមសារព័ត៌មាន Wired បានចុះផ្សាយថា ក្រុមអ្នកស្រាវជ្រាវនៃមហាវិទ្យាល័យ វ៉ាស៊ីនតោន ទទួលបានលទ្ធផលយ៉ាងជោគជ័យលើការសាកល្បងចំពោះការសាកថ្ម ដែលមិនប្រើខ្សែ។
ពួកគេបានធ្វើការសាកល្បងដោយយកឧបករណ៍ដែលមាន Sensor ចាប់យកសញ្ញា Wi-Fi ពី Router បន្ទាប់មកបម្លែងសញ្ញានោះឲ្យទៅជាចរន្តភ្លើង។ វាអាចធ្វើការសាកថ្មក្នុងគម្លាត៨ម៉ែត្រពីគ្នាបានដោយជោគជ័យ។ បច្ចេកវិទ្យានេះមិនទាន់មានប្រើទូលំទូលាយនៅឡើយទេ ប៉ុន្តែគេជឿជាក់ថា នឹងមានឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខ។
ការសាកថ្មមិនបាច់ប្រើខ្សែនេះនឹងក្លាយជាបច្ចេកវិទ្យាទីមួយ ដែលអាចដើរតួជំនួសការសាកថ្មដោយប្រើប្រាស់ខ្សែបានយ៉ាងល្អ៕
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.