(ភ្នំពេញ)៖ ក្រោយសមត្ថកិច្ចអន្តោប្រវេសន៍
នៃក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យឆែកឆេររោងសិប្បកម្មកែឆ្នៃឈើ
របស់ជនជាតិវៀតណាម ស្ថិតនៅផ្ទះលេខ៨១៥ ផ្លូវ ៩៧ សង្កាត់ផ្សារដើមថ្កូវ
ខណ្ឌចំការមន ព្រឹកថ្ងៃទី១១ ខែមិថុនា នេះរួចមក
សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមសរុប ៣៧នាក់ (ក្មេង២នាក់)
នេះបើយោងតាមការឲ្យដឹងពីលោក អ៊ុក ហៃសីលា ប្រធានផ្នែកស៊ើបអង្កេត
និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ
ថ្លែងប្រាប់ Fresh News ឲ្យដឹងមុននេះបន្តិច។
សូមបញ្ជាក់ថា គិតត្រឹមខែកក្កដា ២០១៤ រហូតមកដល់ ខែមិថុនា ២០១៥ នេះ មានជនជាតិវៀតណាមជាង ២០០០នាក់ហើយ ដែលត្រូវចាប់ខ្លួន និងបណ្តេញចេញពីកម្ពុជា៕
សូមបញ្ជាក់ថា គិតត្រឹមខែកក្កដា ២០១៤ រហូតមកដល់ ខែមិថុនា ២០១៥ នេះ មានជនជាតិវៀតណាមជាង ២០០០នាក់ហើយ ដែលត្រូវចាប់ខ្លួន និងបណ្តេញចេញពីកម្ពុជា៕
ប្រភព Fresh News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.