ពាន
រង្វាន់បាល់ទះ Leo Cup National Volleyball 2015
បានបញ្ចប់យុទ្ធនាការប្រកួតតាមខេត្តហើយកាលពីចុងសប្តាហ៍កន្លងទៅ
នេះ
បន្ទាប់ពីបញ្ចប់ការប្រកួតខេត្តសៀមរាបជាមណ្ឌលចុងក្រោយដោយបាន
ស្វែងរកឃើញក្រុមខ្លាំង ២ គឺក្រុមកងពលតូចអន្តរាគមន៍លេខ៧ ចំណាត់ថ្នាក់លេខ២ និង ក្រុមសាកលវិទ្យាល័យអង្គរ ចំណាត់ថ្នាក់លេខ១ ឡើងទៅលេងជុំផ្ដាច់ព្រ័ត្រ ជាមួយ ១៤ ផ្សេងទៀត នៅរាជធានីភ្នំពេញ។

សកម្មភាពប្រកួតនៅសៀមរាប
នៅមណ្ឌលទឹកដីខេត្តដែលមានប្រសាទ
អង្គរវត្តមួយនេះមានក្រុមចូលរួម ចំនួន ៨ ក្រុមដោយចែកជា ២ ពូល
ប្រកួតចាប់ពីថ្ងៃទី ២៦ ដល់ ៣១ ខែ ឧសភា ឆ្នាំ ២០១៥
នៅទីលានបាល់ទះក្លិបក្រវ៉ាត់ក្រុង ក្នុងទីរួមខេត្ត។
| Group A | Group B |
| វិ ហ៊ុន សែន សៀមរាប | វិ ហ៊ុន សែន ប្រាសាទបាគង |
| កងពលអន្តរាគមន៍លេខ៧ | សកលវិទ្យាល័យអង្គរ |
| អនុ មិត្តភាពកម្ពុជាជប៉ុនក្យូសេខ្វៀន | យុវជនស្រុកពួក |
| វិ ហ៊ុន សែន ស្វាយធំ | វិ សសរស្តម្ភ |
បាល់ទះ Leo Cup 2015 ចែកការប្រកួតជា ២
វគ្គគឺជម្រុះនៅតាមមណ្ឌល និង ប្រកួតជុំផ្ដាច់ព្រ័ត្រ។
សម្រាប់ប្រកួតជម្រុះមណ្ឌលធ្វើឡើងនៅតាមខេត្តចំនួន ៥ សំខាន់ៗ ដូចជា
រាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តកំពង់ចាម, ខេត្តបាត់ដំបង និង
ខេត្តសៀមរាប ចាប់ពីថ្ងៃទី ១០ ខែ មីនា ដល់ ៣១ ខែ ឧសភា ឆ្នាំ ២០១៥
ដើម្បីស្វែងរកខ្លាំងចំនួន ១០ ក្រុមឡើងទៅជុំផ្ដាច់ព្រ័ត្រ
(ក្រុមលេខ១ និងលេខ២)។

ចូលដល់ជុំផ្ដាច់ព្រ័ត្រ ក្រុមទាំង ១០
ត្រូវជួបក្រុមចំនួន ៦ ផ្សេងទៀតមានដូចជា ១.សសយក ព្រៃវែង
២.ក្រសួងមហាផ្ទៃ ៣. ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ៤.
កងពលតូចលេខ៣១ការពារឆ្នេរ ៥.សាលាខេត្តកំពង់ចាម
៦.កងពលអន្តរាគម៍លេខ៣ខេត្តព្រះវិហារ ដែលជើងខ្លាំងឆ្នាំចាស់
ដើម្បីដណ្ដើមពាន ២ ទៀតគឺ ក្របខណ្ឌ A និង ក្របខណ្ឌ B។
ការប្រកួតចាប់ពីថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០១៥
តទៅនៅវិមានពហុកីឡដ្ឋានជាតិ។

សម្រាប់ប្រាក់រង្វាន់នៅវគ្គ ផ្ដាច់ព្រ័ត្រវិញ ក្រុមជើងឯកក្របខណ្ឌ A ទទួលបានទឹកប្រាក់ ៤០ លានរៀល លេខ ២ បាន ១២ លានរៀល លេខ ៤ ចំនួន ៨ លានរៀល និង លេខ៤ បាន ៤ លានរៀល។ ចំណែកជើងឯកក្របខ័ណ្ឌ B វិញនឹងទទួលបាន ទឹកប្រាក់ ១២ លានរៀល លេខ ២ ចំនួន ៦ លានរៀល លេខ ៣ ចំនួន ៤ លានរៀល និង លេខ ៤ បាន ២ លានរៀល៕
| កាលបរិច្ចេទ | ពូល | ម៉ោង | ក្រុមប្រកួត | ||
| ២៦.០៤.១៥ | A | 15:00 | វិ.ហ៊ុន សែន សៀមរាប | 0-3 | វិ.ហ៊ុន សែន ស្វាយធំ |
| A | 16:00 | កងពលតូចអន្តរាគមន៍លេខ៧ | 3-0 | អនុ.កម្ពុជា ជប៉ុនក្យូសេខ្វៀន | |
| B | 17:00 | វិ.ហ៊ុន សែន ប្រាសាទបាគង | 1-3 | វិ.សសរស្តម្ភ | |
| ២៧.០៥.១៥ | B | 15:00 | សកល.អង្គរ | 3-0 | យុវជនស្រុកពួក |
| A | 16:00 | វិ.ហ៊ុន សែន សៀមរាប | 1-3 | អនុ.កម្ពុជា ជប៉ុនក្យូសេខ្វៀន | |
| A | 17:00 | វិ.ហ៊ុន សែន ស្វាយធំ | 0-3 | កងពលតូចអន្តរាគមន៍លេខ៧ | |
| ២៨.០៥.១៥ | B | 15:00 | វិ.ហ៊ុន សែន ប្រាសាទបាគង | 3-0 | យុវជនស្រុកពួក |
| B | 16:00 | វិ.សសរស្តម្ភ | 0-3 | សកល.អង្គរ | |
| A | 17:00 | វិ.ហ៊ុន សែន សៀមរាប | 0-3 | កងពលតូចអន្តរាគមន៍លេខ៧ | |
| ២៩.០៥.១៥ | A | 15:00 | អនុ.កម្ពុជា ជប៉ុនក្យូសេខ្វៀន | 3 – 2 | វិ.ហ៊ុន សែន ស្វាយធំ |
| B | 16:00 | វិ.ហ៊ុន សែន ប្រាសាទបាគង | 1 – 3 | សកល.អង្គរ | |
| B | 17:00 | យុវជនស្រុកពួក | 0 – 3 | វិ.សសរស្តម្ភ | |
| ៣០.០៥.១៥ | 1\2 | 15:00 | កងពលតូចអន្តរាគមន៍លេខ៧ | ៣-០ | វិ. សសរស្តម្ភ |
| 1\2 | 16:00 | សាកលវិទ្យាល័យអង្គរ | ៣-០ | អនុ.កម្ពុជា ជប៉ុនក្យូសេខ្វៀន | |
| ៣១.០៥.១៥ | លេខ៣ | 14:00 | វិ. សសរស្តម្ភ | ៣-០ | អនុ.កម្ពុជា ជប៉ុនក្យូសេខ្វៀន |
| ផ្តាច់ព្រ័ត្រ | 15:30 | កងពលតូចអន្តរាគមន៍លេខ៧ | ១-៣ | សាកលវិទ្យាល័យអង្គរ | |
| មិត្តភាព | 17:00 | កងពលធំអន្តរាគមន៍លេខ៣ | ៣-២ | ស្នងការនគរបាលខេត្តបាត់ដំបង | |
អត្ថបទ៖ ម៉ឺន រស្មី
ប្រភព Sabay


7:08 AM
Unknown
Posted in: