Monday, June 8, 2015

HTC ​បង្ហាញ​​​ទូរសព្ទ​​ថ្មី​​ស្រោប​​មាស​​​តែ​​ភ្លាត់​​ឲ្យ​​គេ​ឃើញ​​ថត​ពី ​​​iPhone

កាល ​ពី​សប្ដាហ៍​មុន​ HTC​ បាន​បង្ហាញ​ពី​វត្តមាន​ទូរសព្ទ​ HTC One M9​ មាន​ចំ​នួន​កំណត់​​ជំនាន់​ថ្មី​​​ធ្វើ​ឡើង​ពី​​មាស​២៤​ការាត់ (ស្ទើរ​តែ​មាស​សុទ្ធ)។ តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​សម្រាប់​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ នោះ​ គឺ​រូប​ភាព​ដែល​បង្ហាញ​ដោយ​ក្រុម​ហ៊ុន​ HTC​ គឺ​ប្រើប្រាស់​នូវ​ទូរសព្ទ​ iPhone​ ដើម្បី​ថត​ទៅ​វិញ។

htc-gold-phone-oops.png


HTC​ បាន​បង្ហោះ​រូបភាព​ចំនួន​៣​សន្លឹក​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម ​Twitter​ ដើម្បី​បង្ហាញ​ពី​រូបរាង​ដ៏​ស្រស់​ស្អាត​របស់​ HTC One M9។ ក្នុង​ចំណោម​រូប​ទាំង​៣​ គេ​សង្កេត​ឃើញ​ថា​ មាន​រូប​ភាព​មួយ​សន្លឹក​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​រូប​រាង​របស់​ទូរសព្ទ​ iPhone។​ មិន​យូរ​ប៉ុន្មាន​ HTC​ ក៏​បាន​ធ្វើ​ការ​ដក​​​​នូវ​រូបភាព​នោះ​ចេញ​ ដោយ​ទុក​តែ​រូប​ភាព​២​សន្លឹក​ប៉ុណ្ណោះ​ តែ​ទោះ​ជា​យ៉ាង​ណា ​រូប​ភាព​ដែល​ត្រូវ​បាន​ដក​ចេញ​នោះ​ត្រូវ​បាន​គេ​ចែក​ចាយ​ពាស​ពេញ​បណ្ដាញ​ សង្គម​ទៅ​ហើយ។

CGvPQ1zWgAENU58

CGv_z6YWQAAlx1l

ប្រភព Sabay News

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!