សម្រាប់ការប្រកួតនេះ លោកគ្រូបង្វឹកជម្រើសជាតិឡាវបាននិយាយក្នុងសន្តិសីទក្រោយការ ប្រកួតថា ក្រុមរបស់លោកធ្វើបានល្អគួរសមដោយអាចស្មើនឹងម្ចាស់កម្ពុជា ប៉ុន្តែក៏មានកំហុសច្រើនដែរដែលកូនក្រុមរបស់លោកត្រូវតែកែលម្អ នាពេលខាងមុខ។ ទោះជាយ៉ាងណា លោកក៏មានការភ្ញាក់ផ្អើលចំពោះអ្នកគាំទ្របាល់ទាត់កម្ពុជាដែលចូល ទស្សនា និងគាំទ្រយ៉ាងច្រើនកុះករ។
ជាមួយគ្នានេះលោកគ្រូបង្វឹកជម្រើសកម្ពុជា Kazunori Ohara បានលើកឡើងថា ក្រុមរបស់លោកលេងមិនសូវបានល្អទេដោយបង្កើតឲ្យមានកំហុសជាច្រើន ទាំងចំណុចការពារ និងបម្រើប្រយុទ្ធ។ ក្រុមរបស់លោកត្រូវតែកែលម្អចំណុចទាំងនេះឲ្យបាន ប៉ុន្តែលោកក៏កោតសរសើរដែលកូនក្រុមរបស់លោកខំប្រឹងលេងអស់ពី សមត្ថភាព៕












អត្ថបទ៖ ស្រី សុវណ្ណដារ៉ា
ប្រភព Sabay